ព័ត៌មានជាតិ
អាជ្ញាធរស្រុកបូទុមសាគរ សង់រូបព្រះពុទ្ធអង្គធំកម្ពស់ ១២ ម៉ែត្រ នៅវត្តភ្នំប្រជៀវ
អាជ្ញាធរស្រុកបូទូមសាគរ សហការជាមួយអាជ្ញាធរភូមិ-ឃុំ និងព្រះចៅអធិការវត្តភ្នំប្រជៀវ រួមគ្នាកសាងរូបព្រះពុទ្ធអង្គធំកម្ពស់ ១២ម៉ែត្រ ដើម្បីឲ្យប្រជាពលរដ្ឋ និងអ្នកទេសចរ បានគោរពបូជាក្នុងវិស័យសាសនា។

លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ លើកឡើងនៅថ្ងៃទី ២ ខែធ្នូនេះថា ការផ្ដួចផ្ដើមកសាងព្រះពុទ្ធអង្គធំកម្ពស់ ១២ គុណ ២៥ ម៉ែត្រ និងទទឹង ១២ ម៉ែត្រ ស្ថិតក្នុងវត្តសុវណ្ណតេជោ ហៅវត្តភ្នំប្រជៀវ ភូមិព្រែកខ្យង ឃុំតានូន បម្រើដល់វិស័យពុទ្ធសាសនា ដែលសាសនារបស់រដ្ឋ ដោយពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ឬអ្នកទេសចរ អាចមកគោរពបូជាធ្វើបុណ្យទៅតាមជំនឿរៀងៗខ្លួន។

ក្នុងពិធីបញ្ចុះបឋមសិលាកសាងព្រះពុទ្ធរូបអង្គធំ និងសម្ពោធឆ្លងសមិទ្ធផលខ្លោងទ្វារ ត្រូវបានលោកអភិបាលស្រុកបូទូមសាគរ បានបន្ថែមទៀតថា ការកសាងព្រះពុទ្ធអង្គធំនេះ គ្រោងចំណាយថវិកាប្រមាណ ៥ ម៉ឺនដុល្លារ ទោះយ៉ាងណាអាស្រ័យលើការចូលរួមជាថវិកាបន្តរបស់សប្បុរសជន រីឯសកម្មភាពសម្រេចក៏ទៅតាមនោះដែរ។

លោក ក្រូច បូរីសីហា ថ្លែងថា កិច្ចលើកកម្ពស់វិស័យពុទ្ធសាសនានេះដែរ វាស្របពេលប្រទេសជាតិយើងកំពុងមានសុខសន្តិភាពពេញលេញទូទាំងប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត។

លោករំលឹកថា ប្រទេសកម្ពុជាកាលពី ៤៣ ឆ្នាំមុន ដឹកនាំដោយរបបកម្ពុជាប្រជាធិបតេយ្យ “ ខ្មែរក្រហម ” ប្រទេសទាំងមូល ត្រូវបានបំផ្លាញដល់ឫសគល់ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។

ដោយឡែកវិស័យអាណាចក្រ ក៏ដូចជាពុទ្ធចក្រ ត្រូវបានរបបប៉ុលពត កម្ទេចចោលទាំងស្រុង ជំនឿ សាសនាគ្រប់ប្រភេទ ត្រូវបានលុបបំបាត់គ្មានសល់ ក្នុងនោះព្រះពុទ្ធសាសនា ដែលប្រជាជនយើង ជាង ៩០ ភាគរយ គោរពប្រតិបត្តិនោះ ត្រូវបានពួកទមិឡលុបបំបាត់។ វត្តអារាម ត្រូវបានប្រែក្លាយជាកន្លែងឃុំឃាំងមនុស្ស និងជាជង្រុកស្រូវសហករណ៍ ព្រះសង្ឃ ត្រូវបានពួកគេចាប់ផ្សឹក និងបង្ខំ ឲ្យធ្វើពលកម្មយ៉ាងធ្ងន់ធ្ងរ ព្រមទាំងកាប់សម្លាប់គ្មានត្រាប្រណី។
ប៉ុន្តែក្រោយការរំដោះ និងដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរុងរឿងជាលំដាប់គួរជាទីមោទនភាពបំផុត។ ទាំងនេះ សបញ្ជាក់កាន់តែច្បាស់ថា មានសន្តិភាព ស្ថិរភាព នយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ។
លោកអភិបាលស្រុកបូទុមសាគរ ក៏សង្ឃឹមយ៉ាងមុតមាំថា សមិទ្ធផលទាំងនេះ បានចំណាយថវិកាយ៉ាងច្រើន ដោយការខិតខំប្រមែប្រមូលកៀរគរពីគ្រប់ទិសទី ដើម្បីទទួលបានលទ្ធផលដូចថ្ងៃនេះ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍របស់ពុទ្ធបរិស័ទទាំងអស់ និងសូមបន្តជួយថែរក្សាឲ្យកាន់តែគង់វង្សយូរអង្វែងតរៀងទៅតម្កល់ទុក ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាតម្លៃ លេចធ្លោមិនអាចកាត់ថ្លៃបាន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


