ព័ត៌មានអន្ដរជាតិ
លោក Xi Jinping បង្ហើប ៤ ចំណុចស្ដីពីការអភិវឌ្ឍន៍ទំនាក់ទំនង ចិន-EU
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីចិនលោក Xi Jinping បានជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ក្នុងមហាសាលប្រជាជន Great Hall នាទីក្រុងប៉េកាំង ខណៈក្នុងកិច្ចប្រជុំនោះលោក Xi បានប្រាប់លោក Michel ថា ប្រទេសចិននឹងសម្របសម្រួល ក៏ដូចជាពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយសហភាពអឺរ៉ុប (EU) ។

នេះគឺជាចំណុចចំនួន ៤ ដែលលោក Xi ធ្វើការសង្កេតស្តីពីការអភិវឌ្ឍន៍ទំនាក់ទំនងចិន-EU
ទី១ ៖ សារៈសំខាន់ក្នុងការរក្សាជំហរ
លោក Xi និយាយថា ចិន និង EU មិនមានភាពខុសគ្នាជាយុទ្ធសាស្ត្រ ឬជម្លោះសំខាន់ៗជាមូលដ្ឋានឡើយ ។ ចិនគាំទ្រស្វ័យភាពជាយុទ្ធសាស្ត្រ និងគាំទ្រ EU ដែលមានឯកភាព និងវិបុលភាព ហើយចិនសង្ឃឹមថា ស្ថាប័ន EU និងរដ្ឋសមាជិកនឹងយល់ឃើញត្រឹមត្រូវអំពីប្រទេសចិន ក៏ដូចជាបន្តការរួមរស់ដោយសន្តិភាព និងផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកក្នុងគោលនយោបាយចិន ។
ទី២ ៖ គ្រប់គ្រងវិបត្តិឲ្យបានត្រឹមត្រូវ
លោក Xi និយាយថា ចិន និង EU គួរតែរក្សាទំនាក់ទំនង និងការសម្របសម្រួលក្នុងន័យស្ថាបនា ។ ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចសន្ទនាសិទ្ធិមនុស្ស ចិន-EU ដែលធ្វើឡើងដោយឈរលើមូលដ្ឋាននៃសមភាព និងការគោរពគ្នាទៅវិញទៅមក ។

ទី៣ ៖ អនុវត្តកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់
លោក Xi និយាយថា ប្រទេសចិននឹងបន្តបើកទូលាយកម្រិតខ្ពស់ និងឆ្ពោះទៅមុខកាន់តែលឿនក្នុងការជំរុញគំរូអភិវឌ្ឍន៍ថ្មីមួយ ។ ខណៈពេលដែលប្រទេសចិននឹងបន្តបើកទូលាយសម្រាប់អាជីវកម្មអឺរ៉ុប, ទីក្រុងប៉េកាំងចង់អំពាវនាវឲ្យ EU រក្សាការមិនឲ្យមានការរំខាន និងផ្តល់ឲ្យក្រុមហ៊ុនចិននូវបរិយាកាសធុរកិច្ចដោយយុត្តិធម៌ និងតម្លាភាព ។
ទី៤ ៖ ពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ
ប្រទេសចិន និង EU ដែលជាអ្នកតស៊ូមតិក្នុងការលើកកម្ពស់ប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិ (UN) ជាស្នូល អាចធ្វើការរួមគ្នាដើម្បីអនុវត្តតាមពហុភាគីនិយមពិតប្រាកដ ការកើនឡើងនៃបញ្ហាប្រឈម និងការពារសន្តិភាព ក៏ដូចជាការអភិវឌ្ឍន៍សកលលោកជាដើម ។

ទន្ទឹមនោះប្រទេសចិនស្វាគមន៍ការចូលរួមរបស់ EU ក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលសម្រាប់ភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងជាមួយនឹងយុទ្ធសាស្ត្រច្រកទ្វារសកលរបស់ EU ។
គួរបញ្ជាក់ថា លោក Charles Michel បានអញ្ជើញមកដល់ទីក្រុងប៉េកាំងនៅថ្ងៃទី១ ខែធ្នូ ហើយលោករំពឹងថា នឹងជួបជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Keqiang និងលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិនៃប្រទេសចិន (NPC) ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ លោក Xi Jinping ឲ្យបញ្ចៀសការឡើងកម្ដៅថែមទៀតក្នុងជម្លោះនៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


