Connect with us

កីឡា

ល្ងាច​​នេះ​ ក្រុម​​ណា​​ជា​​​ជើង​​ឯក​​លីគ​កំពូល​​កម្ពុជា​២០២២​?​

បានផុស

នៅ

វេលា​ម៉ោង​៦​:៣០​នាទី​ល្ងាច​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ទទួល​​ក្រុម​ខ្លាំង​វិសាខា ខណៈម៉ោង​ដំណាល​គ្នា​ ភ្នំពេញ​ក្រោន ធ្វើ​ដំណើរ​ទៅ​ជួប បឹងកេត ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នៃ​ជម្រើស​ជើង​ឯក​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​២០២២​ ហើយ​ក៏​ជា​ពេល​វេលា​កាត់​សេចក្តី​ក្រុម​ណា​ជា​ម្ចាស់​ជើង​ឯក​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​សប្តាហ៍​មុន ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​វិល​ត្រឡប់​មក​ទទួល​បាន​ជ័យជម្នះ​​វិញហើយ​ដោយឈ្នះ​លើ​​បឹងកេត ២-១ បន្ទាប់​ពី​ធ្វើ​មិន​សូវ​បាន​ល្អ​ក្នុង​វគ្គ​៤​ក្រុម​ចុង​ក្រោយ។ លទ្ធផល​ជ័យជម្នះ​ចុង​ក្រោយ​ជួយ​ជំរុញ​ទឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​មាន​ក្តី​សង្ឃឹម​តស៊ូ​ដល់វិនាទី​​បញ្ចប់។ ៣ប្រកួតចុងក្រោយរបស់ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ចាញ់២ និង​ឈ្នះ១ ខណៈ​វិសាខា ឈ្នះ២ និងចាញ់១ដូច​គ្នា។

បឹងកេត​បានបាត់​បង់ឱកាស​ឈ្នះ​ជើង​ឯក​ហើយ​បន្ទាប់​ពី​​ធ្វើ​មិន​បាន​ល្អ​ក្នុង​វគ្គ​៤​ក្រុម​ចុង​​ក្រោយ ដូច្នេះ​ការ​ប្រកួត​ទល់​នឹង​ភ្នំពេញ​ក្រោន​ល្ងាច​នេះ​គឺ​ជា​ការ​បង្គ្រប់​កិច្ច។ ៣​ប្រកួត​ចុង​ក្រោយ បឹងកេត​ចាញ់​ទាំង​៣ ខណៈ​ភ្នំពេញ​ក្រោន​ ឈ្នះ​ទាំង​៣​ប្រកួត កំពុង​ឈរ​លើ​កំពូល​តារាង។

ជម្រើស​តែ​​ម្យ៉ាង​គត់​សម្រាប់ភ្នំពេញ​​ក្រោន​ដើម្បី​ក្លាយ​ជា​ជើង​ឯក​គឺ​ត្រូវ​ការ​យក​ឈ្នះ​បឹងកេត​ឲ្យ​បាន ដោយ​មិន​បាច់​ខ្វល់​ពី​លទ្ធផល​រវាង វិសាខា និង​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​ឡើយ។ ផ្ទុយ​ទៅ​វិញ បើ​ភ្នំពេញ​ក្រោន ចាញ់​ឬ​ស្មើ ដូច្នេះ​​អ្វី​ៗ​នឹង​ប្រែ​ប្រួល​ទៅ​តាម​លទ្ធផល​នៃ​ការ​ប្រកួត​របស់​​វិសាខា និង​ព្រះ​ខ័ន​រាជ​ស្វាយរៀង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣១ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម