ជីវិតកម្សាន្ដ
គ្មានរូបគូរ៉ូមែនទិច តែមិត្តស្រី Mario បង្ហោះសារជូនពរខួបកំណើត ផ្អែមសឹងលើសជាតិស្ករ
ទោះបីរងពាក្យរិះគន់មិនឈប់ពាក់ព័ន្ធនឹងរឿងដែលថាខ្លួនមិនសក្តិសមនឹងមិត្តប្រុសយ៉ាងណាក្ដី ប៉ុន្តែមិត្តស្រីតារាសម្ដែង Mario នៅតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជារឿយៗ ជាពិសេសថ្មីៗនេះនាងបានបង្ហោះសារជូនពរសង្សារបណ្ដូលចិត្តក្នុងថ្ងៃខួបកំណើតយ៉ាងផ្អែមមុត ធ្វើឱ្យទស្សនិកជនបានអានហើយ ពិតជាអៀនជំនួសពួកគេ។

កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ Junji បានបង្ហោះសារជូនពរថ្ងៃកំណើតតាមរយៈ IG ផ្ទាល់ខ្លួនរបស់នាង ដោយគ្មានរូបថតគូរ៉ូមែនទិចអ្វីឡើយ ប៉ុន្តែខេបសិនរបស់នាងវារ៉ូមែនទិចជាងរូបថតរាប់សិបដងទៅទៀត។ ទោះបីជាគ្មានរូបគូស្នេហ៍ក៏ដោយ តារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបភាពឆ្កែដ៏គួរឲ្យស្រឡាញ់មួយក្បាល អមជាមួយនឹងការ tag ទៅកាន់ IG របស់ Mario ហើយសរសេរថា “រីករាយថ្ងៃកំណើត អូនប្រហែលជាមិនអាចផ្តល់អ្វីឱ្យ P’O ច្រើនដូចអ្វីដែល P’O មាននោះទេ។ ប៉ុន្តែអ្វីដែលអូននឹងធ្វើជារៀងរហូត គឺធ្វើជាអ្នកគាំទ្រដ៏ល្អម្នាក់ មិនថាបងធ្វើអ្វី ទោះបងសប្បាយចិត្ត ឬកើតទុក្ខក៏ដោយ អូននឹងនៅក្បែរ P’O ជានិច្ច” ។

បន្ទាប់ពីសារបានចែករំលែកនៅលើបណ្ដាញសង្គម ក្រៅពីមានអ្នកគាំទ្រចូលរួមជូនពរ Mario នៅថ្ងៃកំណើត គូស្នេហ៍ទាំងពីរបានឆ្លើយឆ្លងខមមិនយ៉ាងផ្អែមល្ហែម និងបានផ្ញើ Emoji បេះដូងពេញ IG ហើយ Mario បានតបទៅកាន់មិត្តស្រីថា “អរគុណបាទ” ៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


