សុខភាព
ទម្លាប់អាក្រក់ ៥ យ៉ាង បណ្ដាលឲ្យខូចភ្នែកដោយមិនដឹងខ្លួន
បច្ចុប្បន្នមិនខ្វះទេអ្នកខូចភ្នែក ព្រិលភ្នែក ឈឺភ្នែកជាប្រចាំ មីញ៉ូបជិត មីញ៉ូបឆ្ងាយ ជាក់ស្ដែងភ្នែកមិនល្អសឹងតែគ្រប់វ័យទៅហើយ។ យោងតាមអង្គការសប្បុរសធម៌ Sightsavers បានឲ្យដឹងថាខាងក្រោមនេះជាទម្លាប់មិនល្អរបស់អ្នកខូចភ្នែកភាគច្រើន៖
១. សម្លឹងកញ្ចក់គ្រឿងអេឡិចត្រូនិកយូរពេក
ពេលសម្លឹងស្គ្រីនយូរពេកយើងមិនសូវព្រិចភ្នែកទេ ខណៈមនុស្សម្នាក់ៗត្រូវព្រិចភ្នែក ១២-១៥ដងក្នុងមួយថ្ងៃ។ ហេតុនេះហើយភ្នែកដែលប្រែជាស្ងួតនឹងមានបញ្ហា។

២. ជក់បារី
ក្រៅពីជំងឺមហារីកសួត និងជំងឺផ្សេងៗ ការជក់បារីក៏កាត់បន្ថយសមត្ថភាពរាងកាយរបស់អ្នកក្នុងការផ្តល់អុកស៊ីសែននិងអាហាររូបត្ថម្ភគ្រប់គ្រាន់ដល់ជាលិកា រួមទាំងជាលិកាក្នុងភ្នែកនាំឲ្យភ្នែកឡើងបាយផងដែរ។
៣. ប្រើគ្រឿងសម្អាងហួសកំណត់
គ្រឿងសម្អាងដូចជា ម៉ាស្ការ៉ា ខ្មៅដៃគូសត្រេភ្នែក មានអាយុលើសពីបីខែមិនគួរបន្តការប្រើប្រាស់ទេ គួបផ្សំការសម្អាតមុនពេលចូលគេងផងទើបជាការល្អ។

៤. ប្រើថ្នាំតាមចិត្ត
ការប្រើថ្នាំតាមចិត្តមិនត្រូវបានណែនាំតាំងពីដំបូងមក ហើយអាចបណ្តាលឱ្យមានផលវិបាកផ្នែកវេជ្ជសាស្ត្រទៀត។ សូម្បីតែថ្នាំបន្តក់ភ្នែកធម្មតាក៏មិនគួរប្រើញឹកញាប់ដែរ ព្រោះវាអាចបណ្តាលឱ្យរលាកនិងឡើងក្រហម។
៥. មិនពាក់របស់ការពារភ្នែក
ពន្លឺព្រះអាទិត្យជាសត្រូវរបស់ភ្នែក ដូចគ្នានឹងស្បែកមនុស្ស។ អាស្រ័យបញ្ហានេះ ទើបគេបង្កើតវែនតាខ្មៅសម្រាប់ការពារភ្នែកពីកាំរស្មីយូវី។ មិនទាន់អស់នៅឡើយទេ នៅមានវែនតាហែលទឹកមួយទៀត ចំណុចនេះសំខាន់ណាស់សម្រាប់អ្នកហែលទឹកក្នុងអាងទឹកដែលប្រើប្រាស់ក្លរ។

គួររំលឹកដែរថា គ្រប់គ្នាគប្បីទៅពិនិត្យភ្នែកនៅពេទ្យជំនាញជារៀងរាល់ឆ្នាំដើម្បីតាមដានសុខភាពភ្នែកការពារមានបញ្ហាធ្ងន់ធ្ងរជាងមុន៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ សាកល្បងតិចនិកនេះ ដោះស្រាយបញ្ហាស្ពឹកភ្នែក ពេលកំពុងធ្វើការ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


