ព័ត៌មានជាតិ
រកឃើញហើយម្ចាស់ជ័យលាភីពានរង្វាន់សហគ្រិនខ្មែរទាំង ៣ ប្រភេទ ប្រចាំឆ្នាំ ២០២២
កាលពីរាត្រីថ្ងៃទី ០៩ ខែធ្នូ សហគ្រិនខ្មែរគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសលទ្ធផល និងប្រគល់រង្វាន់ជូនដល់សហគ្រិនឆ្នើមដែលបានឈ្នះពានរង្វាន់សហគ្រិនខ្មែរទាំងបីប្រភេទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ សហគ្រិនភាព។


ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានអនុវត្តដោយសហគ្រិនខ្មែរ ដោយមាន ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ជានាយកប្រតិបត្តិ ដើម្បីអបអរសាទរដល់កិច្ចខំប្រឹងប្រែងរបស់បេក្ខជនចូលរួមប្រកួតប្រជែងពានរង្វាន់សហគ្រិនខ្មែរ កម្រិតវិទ្យាល័យ ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី និងពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ដែលកម្មវិធីប្រកួតនេះបានចាប់ផ្ដើមឡើងតាំងពីដើមឆ្នាំ ២០២២។

ជាសមិទ្ធផលម្ចាស់ជ័យលាភី នៃកម្មវិធីប្រកួតទាំងបីប្រភេទរួមមាន ៖ ជ័យលាភី នៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យមទាំង ៤ ក្រុមហ៊ុនរួមមាន ៖

១. ជ័យលាភីលេខ ១ ៖ ភ្លើងគប់ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ ដុល្លារ)។
២. ជ័យលាភីលេខ ២ ៖ កសិដ្ឋាន ៤០០ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២៤,០០០,០០០ រៀល (៦,០០០ ដុល្លារ)។
៣. ជ័យលាភីលេខ ៣ ៖ អេស៊ា អិល & អ៊ី ឯ.ក ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២០,០០០,០០០ រៀល (៥,០០០ ដុល្លារ)។
៤. ជ័យលាភីលេខ ៤ ៖ ផ្តៅ ម៉ាឃីត ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)។
ជ័យលាភី នៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី ៤ ក្រុមហ៊ុនរួមមាន ៖

១. ជ័យលាភីលេខ ១ ៖ ហ្វីប កូកូ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២០,០០០,០០០ រៀល (៥,០០០ ដុល្លារ)។
២. ជ័យលាភីលេខ ២ ៖ អាហ្គ្រោណេតឈ័រ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)។
៣. ជ័យលាភីលេខ ៣ ៖ អាន់ស៊ីនត្រា ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១២,០០០,០០០ រៀល (៣,០០០ ដុល្លារ)។
៤. ជ័យលាភីលេខ ៤ ៖ ស៊ូឌ្រេន ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)។
ជ័យលាភីពានរង្វាន់កិត្តិយស ៖ ក្រុមហ៊ុន Sela Pepper Cambodia ក្នុងការទទួលស្គាល់ជារោងចក្រកែច្នៃម្រេច ដ៏ទំនើបមួយរបស់កម្ពុជាជាមួយនឹងឧបករណ៍ច្នៃប្រឌិតក្នុងផ្ទះ និងការនាំចេញទៅក្រៅប្រទេស។
ជ័យលាភី នៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ៣ ក្រុមរួមមាន ៖

១. ជ័យលាភីលេខ ១ ៖ CO2 Converter ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)។
២. ជ័យលាភីលេខ ២ ៖ B Positive ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៦,០០០,០០០ រៀល (១,៥០០ ដុល្លារ)។
៣. ជ័យលាភីលេខ ៣ ៖ Synergy ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៤,០០០,០០០ រៀល (១,០០០ ដុល្លារ)។
ថ្លែងនៅក្នុងការបើកកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ ២០២២ ឯកឧត្ដម វង្សី វិស្សុត បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ ២០២២ ជាលើកទី ២ នេះ ក្នុងគោលដៅកសាងប្រព័ន្ធអេកូឡូស៊ី ដ៏រស់រវើក និងអំណោយផលសម្រាប់ការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា។ កម្មវិធីបានប្រព្រឹត្តទៅស្របពេលដែល ព្រះរាជាណាចក្រកម្ពុជា ទើបទទួលបាននូវជោគជ័យដ៏ត្រចះត្រង់ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលថ្មីៗនេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺជាកិត្យានុភាព និងជាមោទនភាពជាតិដ៏ខ្ពស់ត្រដែត ដែលឆ្លុះបញ្ចាំងឲ្យឃើញពីដំណើរឈានឡើងជាបន្តបន្ទាប់ របស់កម្ពុជាទាំងក្នុងកម្រិត នៃការអភិវឌ្ឍ និងទាំងសមត្ថភាពក្នុងការដឹកនាំកិច្ចការអន្តរជាតិ ពិសេសក្នុងរយៈពេលជាងពីរទសវត្សចុងក្រោយនេះ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង និងភ្លឺស្វាង ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ក៏បានមានប្រសាសន៍ថា “កម្មវិធីគាំទ្រនាៗដែលសហគ្រិនខ្មែរ បានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹង ចក្ខុវិស័យក្លាយជាថ្នាលជាតិ ក្នុងការលើកកម្ពស់រាល់សកម្មភាពក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅប្រទេសកម្ពុជា។ ជាសមិទ្ធផល សិស្សានុសិស្ស ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ជាច្រើន បានក្លាយជាអ្នកទទួលផលក្រោយពីបានបង្កើត សហគ្រិនខ្មែរ ដែលបានដើរតួជាកាតាលីករ បានបង្កើត និងបំពេញកម្មវិធីជាច្រើនក្នុងរយៈពេល ៣ ឆ្នាំកន្លងមកដូចជា ៖ ការស្វែងរកគន្លឹះដែលបំពេញចន្លោះក្នុងប្រព័ន្ធអេកូឡូស៊ី ការកសាងភាពជឿជាក់ក្នុងប្រព័ន្ធ, ការបង្កើតកម្មវិធីថ្មីៗជាមួយដៃគូ, ការបង្កើនកិច្ចសហការកៀរគរថវិកា ដើម្បីបំពេញបន្ថែម ប៉ុន្តែមិនប្រកួតប្រជែងជាមួយដៃគូក្នុងប្រព័ន្ធ៕
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


