ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា មានតែប្រទេស ២ ប៉ុណ្ណោះដែលអាចបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន
អ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ីដ៏ល្បីល្បាញលោក Dmitri Trenin បាននិយាយថា មានតែមេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចផ្តល់ដំណោះស្រាយបញ្ចប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន ។

លោក Trenin បានចង្អុលបង្ហាញថា មានរឿងមួយដែលលោកប្រធានាធិបតី Vladimir Putin តែងតែចង់បាន គឺការយល់ព្រមពីសហរដ្ឋអាមេរិកចំពោះភាពស្របច្បាប់នៃផលប្រយោជន៍ជាតិរបស់រុស្ស៊ី ហើយបើមានរឿងបែបនេះមែន, មនុស្ស ២ នាក់ដែលអាចផ្តល់ដំណោះស្រាយបញ្ចប់ជម្លោះគឺ ម្នាក់នៅទីក្រុងមូស្គូ និងម្នាក់ទៀតនៅក្រុងវ៉ាស៊ីនតោន ។
លោក Trenin ដែលធ្លាប់ផ្ដល់ប្រឹក្សាលើកិច្ចការបរទេសដល់រដ្ឋបាលរបស់លោក Putin បាននិយាយទៅកាន់សារព័ត៌មាន NHK នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ ចាប់តាំងពីផ្ទុះជម្លោះនេះមក ទំនាក់ទំនងរបស់រុស្ស៊ីជាមួយប្រទេសលោកខាងលិចបានដាំក្បាលចុះក្រោមយ៉ាងខ្លាំង ។

លោកបាននិយាយថា បើទោះជាអាមេរិកមិនបានចូលរួមដោយផ្ទាល់ក្នុងការប្រយុទ្ធនេះក៏ដោយ ក៏ទាហានរុស្ស៊ីត្រូវបានសម្លាប់ដោយគ្រាប់ផ្លោង និងមីស៊ីលរបស់អាមេរិក ហើយវាជាសង្គ្រាមប្រូកស៊ីរវាងរុស្ស៊ី និងអាមេរិក ។
លោក Trenin បានបង្ហាញថា ហានិភ័យនៃជម្លោះយោធាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ មិនអាចលុបបំបាត់បានទេ ដោយសារតែសមាជិកណាតូកំពុងប្រកាន់ជំហរអរិភាពប្រឆាំងនឹងរុស្ស៊ី ជាងអ្វីដែលពួកគេបានធ្វើក្នុងអំឡុងសង្គ្រាមត្រជាក់ទៅទៀត ។

លោកបានកត់សម្គាល់ថា អ្វីដែលកំពុងកើតឡើងនៅពេលនេះ គឺជាសង្គ្រាមដែលប្រៀបបានទៅនឹងសង្គ្រាមលោកលើកទី ១ ហើយបើរុស្ស៊ីចាញ់មែននោះ ប្រទេសនេះអាចនឹងលែងមានអ្វីដែលយើងឃើញនៅពេលនេះហើយ ហើយនឹងបាត់បង់អ្វីៗទាំងអស់ ។
ជាចុងក្រោយលោក Trenin បាននិយាយថា ការពិភាក្សាទាំងអស់អំពីការចរចា និងបទឈប់បាញ់ គឺខ្វះការពិត ហើយការប្រយុទ្ធគ្នាប្រហែលជានឹងបន្តរយៈពេលជាច្រើនខែ ឬប្រហែលជា ២ ឆ្នាំទៀត ខណៈទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធផ្សេងទៀតពីលោកខាងលិចនឹងមិនបញ្ចប់សកម្មភាពយោធារបស់រុស្ស៊ីឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


