ជីវិតកម្សាន្ដ
កូនប្រុសច្បងលោក ព្រាប សុវត្ថិ ប្រកាសចប់កុងត្រាជាមួយហង្សមាសផ្លូវការ
ទីបំផុតតារាចម្រៀងវ័យក្មេងលោក សុវត្ថិ មុនីវណ្ណ ដែលជាកូនប្រុសច្បងរបស់កំពូលតារាចម្រៀងមានងាជាឧកញ៉ា ព្រាប សុវត្ថិ បានប្រកាសបញ្ចប់កុងត្រាជាមួយផលិតកម្មហង្សមាសជាផ្លួវការហើយ។

ជាមួយគ្នានៃការប្រកាសបញ្ចប់កុងត្រាជាមួយផលិតកម្មហង្សមាសនេះដែរ តារាចម្រៀងលោក សុវត្ថិ មុនីវណ្ណ ក៏បានបង្ហើបគម្រោងថ្មីៗនាឆ្នាំ២០២៣ខាងមុខផងដែរ។ អ្នកគាំទ្រមួយចំនួនធំក៏បានទន្ទឹងរង់ចាំមើលដែរថា តើលោក សុវត្ថិ មុនីវណ្ណ ក្រោយចប់កុងត្រាជាមួយហង្សមាស លោកនឹងចូលផលិតកម្មថ្មីGalaxyតាមលោកឪពុកឬយ៉ាងណា?។

សុវត្ថិ មុនីវណ្ណ បានប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួនថា “ជម្រាបសួរបងប្អូន ខ្ញុំបានចប់កុងត្រានៅក្រុមហ៊ុនហង្សមាសហើយ។ លោកបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់២០២៣ខាងមុខនេះនឹងមានអ្វីថ្មីជាច្រើនសម្រាប់បងប្អូន”។

បន្ទាប់ពីការប្រកាសខាងលើនេះ គេឃើញអ្នកគាំទ្រជាច្រើនបានបង្ហាញការចាប់អារម្មណ៍ និងមានការលើកសរសើរពីអត្តចរិតថា ស្តាប់តែការនិយាយស្តីក៏ដឹងថាក្មួយសុភាពរាបសារគួរអោយគោរពស្រលាញ់ដូចបង សុវត្ថិ អ៊ីចឹង។ ស្អាតសង្ហា ឆ្លាតចរិតល្អជូនពរប្អូនប្រុសអោយទទួលតំណែងតារាប្រុសល្បីប្រចាំប្រទេសកម្ពុជាយើង។ រូបស្រស់ស្អាត កម្ពស់ក៏បានសំឡេងក៏បានសមត្ថភាពក៏បាននៅតែការព្យាយាមដើម្បីសម្រេចក្ដីស្រម៉ៃប៉ុណ្ណោះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


