ជីវិតកម្សាន្ដ
ស្រាបៀរ Heineken® ដែលជាស្រាបៀរលំដាប់ថ្នាក់លេខ ១ របស់ពិភពលោក សូមអញ្ជើញអតិថិជន ចូលរួមពិធីជប់លៀងដ៏រីករាយជាច្រើន ជាមួយតារាជាច្រើនរូប និងដើមគ្រីសស្មាសដែលតម្រៀបដោយដបស្រាបៀរ Heineken® ចំនួន ១,៥00 ដប
រដូវកាលអបអរជិតមកដល់ហើយ ដូច្នេះដើម្បីអបអរបុណ្យគ្រីសស្មាស និងឆ្នាំថ្មី ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ឱ្យបានសក្តិសមនោះ គឺអបអរជាមួយ Heineken® ដែលជាស្រាបៀរអន្តរជាតិ លំដាប់ថ្នាក់លេខ ១ របស់ពិភពលោកនេះ ។ ស្រាបៀរ Heineken® បានត្រៀមរៀបចំជប់លៀងក្នុងរដូវកាល អបអរនេះជាប់ៗគ្នា ដោយរួមមានកម្មវិធីប្លែកៗយ៉ាងច្រើន ក្នុងខែនេះ។
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «Heineken® គឺជាម៉ាកយីហោស្រាបៀរលំដាប់កំពូលប្រចាំក្រុមហ៊ុនយើង ដែលល្បីល្បាញទូទាំងពិភពលោក ដោយសារគុណភាពខ្ពស់រសជាតិឆ្ងាញ់។ ស្រាបៀរនេះជាជម្រើសពេញនិយមរបស់សាធារណជន ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំសកល អស់រយៈពេលជាង ១៥០ ឆ្នាំ មកហើយ មិនថានៅទីណាក្នុងពិភពលោកឡើយ។ យើងសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលមានភក្តីភាពគាំទ្រស្រាបៀរនេះ ក្នុងឆ្នាំ ២០២២ ហើយយើងសង្ឃឹមថាស្រាបៀរ Heineken® នៅតែបម្រើរសជាតិដ៏ឥតខ្ចោះ ដើម្បីអបអរឆ្នាំ ២០២៣ កាន់តែប្រសើរឡើង»។
ដើម្បីចាប់ផ្តើមពិធីអបអរឱ្យបានគគ្រឹកគគ្រេង ស្រាបៀរ Heineken® នឹងរៀបចំកម្មវិធីនៅតាមទីតាំងនានា ក្នុងខែនេះ ដើម្បី នាំយកការសប្បាយដល់លោកអ្នក។ ពិធីអបអរនេះ បានចាប់ផ្តើមរួចទៅហើយ ជាមួយកម្មវិធីជប់លៀងដែលមានឈ្មោះថា ៥-Star នៅក្រុងសៀមរាប ដោយផ្តល់ជូនការម្តែងដោយផ្ទាល់ពី «កញ្ញា យូរី» និង«លោក ស៊ូលី ផេង»។ បន្ទាប់មក ពិធីជប់លៀងក៏ ប្តូរទៅក្រុងព្រះសីហនុ ដោយមាន «កញ្ញា ប៉ាច គីមមួយ» និង «កញ្ញា រ៉េត ស៊ូហ្សាណា» ដែលបានបង្កើតភាពសប្បាយកន្ត្រាក់អារម្មណ៍តាមឆ្នេរសមុទ្រ នាំស្មារតីមនុស្សម្នាឱ្យបានសប្បាយរីករាយ។ បន្ទាប់ពីកម្មវិធីទាំងនេះ នឹងមានកម្មវិធីជប់លៀងមួយចំនួនទៀតនាចុងសប្តាហ៍ខាងមុខនេះ ដោយលោកអ្នកនឹងមានភាពសប្បាយរីករាយពេលឆ្លងឆ្នាំ ដោយមិនអាចភ្លេចបាន នៅ Eclipse Terrace និង T7 Club ក្នុងរាជធានីភ្នំពេញយើងវិញ ដែលចាត់ទុកថាជាកម្មវិធីដ៏សក្តិសម ដើម្បីចាប់ផ្តើមឆ្នាំ ២០២៣ ខាងមុខ។
លោក de Laubriere ក៏បានបន្ថែមដែរថា៖ «ខណៈដែលឆ្នាំ ២០២២ ជាឆ្នាំដែលយើងចាប់មើលឃើញមាន ការងើបឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតសកល ប៉ុន្មានឆ្នាំចុងក្រោយនេះជារយៈពេលពិបាកសម្រាប់យើងគ្រប់គ្នា។ យើងជឿជាក់ថារឿងល្អៗនឹងកើតមាន សម្រាប់ឆ្នាំ ២០២៣ ហើយយើងចង់អបអររឿងទាំងអស់នោះ។ ដូច្នេះ មានអ្វីដែលប្រសើរជាងការរីករាយ ប្រកបដោយការទទួលខុសត្រូវ នឹងការកម្សាន្តកំដរជាមួយ ការទទួលទានស្រាបៀរលំដាប់៥-Star ទៀតនោះ?»
ដើម្បីកុំឱ្យខកខានបទពិសោធន៍ ៥-Star ផ្ទាល់ខ្លួនរបស់អ្នក សូមតាមដានមើលផ្ទាំងរូបភាព ៥-Star របស់ស្រាបៀរ Heineken® របស់យើង ដែលបានបង្ហោះលើបណ្ដាញហ្វេសប៊ុក និងនៅលើផេករបស់បារ និងក្លឹបដែលលោកអ្នកនិយមទៅ ។
ក្នុងខែនេះ ស្រាបៀរHeineken® នឹងដាក់តាំងដើមគ្រីសស្មាសកម្ពស់ ៦ ម៉ែត្រ ដ៏អស្ចារ្យរបស់ខ្លួនម្តងទៀត នៅផ្សារ ទំនើប Aeon ១ និង Aeon ២។ ពេញមួយខែនេះ សូមរីករាយជាមួយការតាំងបង្ហាញដ៏អស្ចារ្យនេះ ដោយមានការរៀបដបស្រាបៀរ Heineken® យ៉ាងផ្ចិតផ្ចង់ដល់ទៅ ១៥០០ ដប ដើម្បីបង្កើតជាដើមឈើមួយ ដោយមានផ្កាយក្រហមជាសម្គាល់នៅខាងចុង។ អ្នកទាំងអស់គ្នាអាចមកលេងទីតាំងទាំងនេះ ហើយថតរូបអបអរប្លែកៗ ជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក!
ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការអបអររបស់ស្រាបៀរ Heineken® នៅកម្ពុជា សូមតាមដានបណ្តាញសង្គមខាងក្រោម៖
Facebook: https://www.facebook.com/HEINEKENCambodia/
Instagram: https://instagram.com/heineken_kh




-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


