ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន សំណូមពរដល់ក្រុមហ៊ុនអចលនទ្រព្យ បន្តសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរ និងអំពាវនាវដល់ក្រុមហ៊ុនអចលនទ្រព្យ បន្តសាងសង់នូវលំនៅដ្ឋានដែលមានតម្លៃសមរម្យ ដើម្បីឲ្យលក់ជូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី ២៧ ខែធ្នូនេះថា រាជរដ្ឋាភិបាល បន្តគាំទ្រការសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សំដៅលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ នៅក្នុងការទទួលបានលំនៅដ្ឋានសមរម្យ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ទីមួយលើកទឹកចិត្តជាមួយនឹងការសាងសង់លំនៅដ្ឋានតម្លៃថោក ព្រោះមន្ត្រីរាជការ ឬក៏ប្រជាពលរដ្ឋរបស់យើង ដែលមានប្រាក់ចំណូលទាប មានតម្រូវការលំនៅដ្ឋានដោយតម្លៃថោក ហើយរកគ្រប់វិធីដើម្បីនឹងធ្វើ ដើម្បីដោះស្រាយលំនៅដ្ឋាន នៅក្នុងប្រទេសរបស់យើង ទៅលើអ្នកដែលមានប្រាក់ចំណូលមធ្យម ឬក៏តូចតាច ដែលពុំមានលទ្ធភាពទិញផ្ទះបានតម្លៃខ្ពស់»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា រាជរដ្ឋាភិបាល បានលើកទឹកចិត្តរួចហើយ ទៅលើការសាងសង់ផ្ទះលក់ តាមរយៈការលើកលែងពន្ធដារនៃតម្លៃផ្ទះក្រោម ៧ម៉ឺនដុល្លារ។ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន បានសំណូមពរ និងអំពាវនាវដល់ក្រុមហ៊ុនអចលនទ្រព្យ បន្តសាងសង់នូវលំនៅដ្ឋានដែលមានតម្លៃថោកសមរម្យ ដើម្បីឲ្យលក់ជូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន