ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ ការប្រមូលផ្ដុំទាមទារឲ្យដោះលែងអ្នកជាប់ឃុំ គឺគ្រាន់តែជារូបភាពនយោបាយប៉ុណ្ណោះ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានលើកឡើងថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងរៀបចំការប្រមូលផ្ដុំ ដើម្បីទាមទារឲ្យដោះលែងក្រុមគ្រូបង្រៀន និងអ្នកជាប់ឃុំមួយចំនួនទៀតនោះ គឺគ្រាន់តែជារូបភាពនយោបាយប៉ុណ្ណោះ ហើយមិនមានឥទ្ធិពលអ្វីដល់ប្រព័ន្ធតុលាការឡើយ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៨ ខែធ្នូនេះថា គម្រោងជួបជុំប្រមូលផ្ដុំ ដើម្បីទាមទារឲ្យដោះលែងក្រុមគ្រូបង្រៀន និងអ្នកជាប់ឃុំមួយចំនួនទៀតនោះ គ្រាន់តែជារូបភាពនយោបាយប៉ុណ្ណោះ ហើយជាការការពារសកម្មជន និងបក្ខពួករបស់ពួកគេ ដែលបានប្រព្រឹត្តិល្មើសច្បាប់ និងកំហុសនាពេលកន្លងមក។
លោក ជិន ម៉ាលីន មានប្រសាសន៍បន្តថា ចំពោះគម្រោងជួបជុំប្រមូលផ្ដុំរបស់ពួកគេទាំងនោះ មិនមានឥទ្ធិពលអ្វីដល់ប្រព័ន្ធតុលាការឡើយ ហើយក៏មិនមែនជាមធ្យោយបាយល្អ សម្រាប់ការពារជនជាប់ចោទនោះដែរ។
លោកថា «ក៏ប៉ុន្តែសកម្មភាព ក្រោមរូបភាព និងរបៀបវារៈនយោបាយបែបនេះ គឺមិនមានឥទ្ធិពលអីទៅលើប្រព័ន្ធតុលាការនោះទេ ហើយវាក៏មិនមានជាមធ្យោបាយតាមផ្លូវច្បាប់ ឬក៏មធ្យោបាយ ដែលអាចអនុញ្ញាតដោយច្បាប់ ក្នុងការការពារជនជាប់ចោទនោះដែរ អញ្ចឹងទេមានតែការចូលរួមក្នុងដំណើរការនីតិវិធីតុលាការ ធ្វើការបង្ហាញភស្ដុតាង សក្ខីកម្មឲ្យបានរឹងមាន ក្នុងការដោះបន្ទុកតតាំងទៅនឹងបទចោទ តតាំងទៅនឹងសក្ខីកម្ម ភស្ដុតាង ដែលសមត្ថកិច្ចមានតែប៉ុណ្ណោះ ទើបអាចជួយដល់ជនជាប់ចោទបាន ហើយជាមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ការជួបជុំប្រមូលផ្ដុំរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដើម្បីទាមទារឲ្យដោះលែងជនជាប់ចោទនោះ គឺជារូបភាពនយោបាយ ដែលក្រុមរបស់ពួកគេតែងតែធ្វើសកម្មភាពបែបនេះ នាពេលកន្លងមក ដើម្បីកេងចំណេញផ្នែកនយោបាយ និងដើម្បីបំភ័ន្ដមតិសាធារណជាតិ-អន្តរជាតិ ព្រមទាំងបិទបាំងនូវការប្រព្រឹត្តិល្មើសច្បាប់របស់ពួកគេតែប៉ុណ្ណោះ។
សូមជម្រាបថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា សមាគមរបស់ខ្លួន នឹងរៀបចំការប្រមូលផ្តុំសម្តែងមតិមួយ ដើម្បីទាមទារឲ្យដោះលែងក្រុមគ្រូបង្រៀន និងអ្នកជាប់ឃុំមួយចំនួនទៀតដូចជា៖ លោក កែវ ថៃ, លោក ស៊ុន ធន់, កញ្ញា ឈឹម ស៊ីថ និងកញ្ញា សេង ច័ន្ទធារី រួមទាំងអ្នកជាប់ឃុំផ្សេងៗទៀត ឲ្យមានសេរីភាពឡើងវិញ។ តាមគម្រោង ការប្រមូលផ្ដុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ៨ព្រឹក នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។
តែយ៉ាងណាក៏ដោយ បើយោងតាមកំណត់ហេតុ ស្តីពី សំណើសុំជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ បានបញ្ជាក់ថា ក្រោយពីពិភាក្សាគ្នារួចមក អង្គប្រជុំបានសម្រេចថា៖
រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យផ្អាកការរៀបចំកម្មវិធីខាងលើ ដោយសារសំណើសុំរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្ទុយនឹងមាត្រា ៥២២ និងមាត្រា ៥២៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០០៩ និងស្នើឲ្យម្ចាស់សំណើធ្វើការកែសម្រួលកម្មវត្ថុ នៃលិខិតស្នើសុំជួបជុំសម្ដែងមតិ ឲ្យស្របតាមច្បាប់នានាមានជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ