កីឡា
ពិធីបុណ្យសពរបស់ Pele នឹងត្រូវធ្វើឡើងនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ នៅលើកីឡដ្ឋាន Santos
សាកសពរបស់ Pele ដែលជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុត នឹងត្រូវតម្កល់នៅទីកន្លែងកំណើតរបស់លោក នាទីក្រុង Santos ក្នុងកីឡដ្ឋាន Vila Belmiro Stadium ជាកន្លែងដែលលោកនាំឱ្យមានការទាក់ទាញពិភពលោក។

លោក Pele ដែលបានទទួលមរណភាពក្នុងអាយុ ៨២ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ នឹងធ្វើដំណើរត្រង់ពីមន្ទីរពេទ្យ Albert Einstein ទៅកាន់ Estádio Urbano Caldeira ក្នុងទីក្រុង Vila Belmiro នៅពេលព្រឹកព្រលឹមថ្ងៃចន្ទ ហើយមឈូសនឹងត្រូវដាក់នៅចំកណ្តាលទីលាន។ ការគោរពជាសាធារណៈត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅម៉ោង ១០ព្រឹក។

ពិធីនេះនឹងបន្តរហូតដល់ម៉ោង ១០ ព្រឹកថ្ងៃអង្គារ ទី០៣ ខែមករា នៅពេលដែលក្បួនដង្ហែនឹងប្រព្រឹត្តទៅតាមដងផ្លូវនៃទីក្រុង Santos។
ការដង្ហែនឹងឆ្លងកាត់ តំបន់ Canal 6 ជាកន្លែងដែលម្តាយអាយុ ១០០ឆ្នាំរបស់ Pelé ឈ្មោះ Celeste រស់នៅ មុនពេលធ្វើដំណើរទៅកាន់ Ecumenical Necropolis Memorial សម្រាប់ការបញ្ចុះសពដែលបានបម្រុងទុកសម្រាប់សមាជិកគ្រួសារ។

គួរបញ្ជាក់ថា លោក Pele បានស្លាប់ក្នុងវ័យ ៨២ឆ្នាំបន្ទាប់ពីការប្រយុទ្ធដ៏យូរជាមួយនឹងជំងឺមហារីកពោះវៀនធំ លោកបានចូលមន្ទីរពេទ្យតាំងពីចុងខែមុន។
លោក Pele គឺជាបុរសតែម្នាក់គត់ដែលឈ្នះ World Cup បីដង លើកទី១ ក្នុងវ័យត្រឹមតែ ១៧ឆ្នាំ ក្នុងឆ្នាំ១៩៥៨ ម្តងទៀតនៅប្រទេសឈីលី បួនឆ្នាំក្រោយមក ហើយបន្ទាប់មកការឈ្នះលើកទី៣ នៅប្រទេសម៉ិកស៊ិក ក្នុងឆ្នាំ១៩៧០។
ក្នុងអាជីពរបស់គាត់ លោកស៊ុតបញ្ចូលទីបាន ១,២៨២គ្រាប់ ក្នុងចំណោម ១,៣៦៦ប្រកួត ដែលរួមបញ្ចូល ៧៧គ្រាប់ ក្នុងការបង្ហាញខ្លួន ៩២ប្រកួតសម្រាប់ក្រុមជម្រើសជាតិ៕
ប្រភព ៖ dailymail.co.uk
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


