Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពត រៀបចំការប្រណាំងទូក ប្រព្រឹត្តទៅយ៉ាងអធិកអធម ប្រកបដោយភាពសប្បាយរីករាយ

បានផុស

នៅ

​រដ្ឋបាល​ខេត្តកំពត​ បា​ន​រៀប​ចំការ​ប្រណាំងទូក​អ្នកនេសាទ និង​ទូក​ម៉ាស៊ីន និង​ទូកផ្កាចារ​សមុទ្រ​​ ដើម្បី​អបអរសាទរ​ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល ឆ្នាំ​ ២០២២​ ឈានចូល ​ឆ្នាំ ២០២៣ បានចាប់ផ្តើម​បើក​នៅ​រសៀល​ថ្ងៃទី​ ៣០ ខែធ្នូ​ ២០២២។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពី​រសៀល​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​ ២០២២ ​រដ្ឋបាល​ខេត្តកំពត​ បា​ន​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំងទូក​ប្រជា​នេសាទ នៅ​បរិវេណ​ឆ្នេរ​ខ្សាច់​កម្សាន្ត កោះ​ស្មៅ ដែល​ស្ថិតនៅ​ក្នុងភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​ ខេត្តកំពត​ ដោយក្នុងកម្មវិធី​ប្រណាំងនេះ មានទូក​ប្រជា​នេសាទ (​និង​ទូក​ម៉ាស៊ីន និង​ទូកផ្កាចារ​) ក្រោម​អធិបតី​យ​ភាព​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត និង​លោកជំទាវ រួមជាមួយ ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត និង​លោកជំទាវ​ផងដែរ​។​

​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​ ការរៀបចំ​កម្មវិធី​នេះ​ឡើង​ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​ ឆ្នាំ​ ២០២២​ ឈាម​ចូលឆ្នាំ​ ២០២៣ និង​ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ​ដល់​ក្រុមគ្រួសារ​បងប្អូន​ប្រជា​នេសាទ​ផង និង​ផ្តល់​ទស្សនីយភាព​ថ្មី​ប្លែក​ភ្នែក សម្រាប់​ភ្ញៀវទេសចរ​ ដែល​មក​ឆ្លង​ឆ្នាំ​នៅ​ខេត្តកំពត​ផងដែរ​។​

​ប្រជា​នេសាទ​ចូលរួម​ក្នុងការ​ប្រណាំងទូក​បាន​បង្ហាញ​អំពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា ពួកគាត់​ពិតជា​រីករាយ និងសប្បាយចិត្ត​ខ្លាំង​មែនទែន ដែល​បានមក​ចូលរួម​កម្សាន្ត​សប្បាយ ​ក្នុងការ​ប្រ​ណាំង​ទូក​នេសាទ ព្រោះ​បាន​ជួបជុំគ្នា​ផង និង​អាច​ឈ្នះ​រង្វាន់​ជយលាភី​ច្រើនទៀត​។ ប្រជា​នេសាទ​ទាំងនោះ​ ក៏បាន​ប្រាប់​អំពី​ការអភិវឌ្ឍន៍​រីកចម្រើន​របស់​ខេត្តកំពត ក្រោម​កិច្ចខិតខំ​ដឹកនាំ​ក្នុង​រយៈពេល​ដ៏​ខ្លី​របស់​ឯកឧត្តម ម៉ៅ ធនិន​ផងដែរ​ថា បាន​ផ្លាសប្តូរ​មុខមាត់​ខេត្ត​ច្រើន ដូចជា​ការស្ថាបនា​ផ្លូវ​បេតុង​ច្រើន​ខ្សែ ស្ថាបនា​ឆ្នេរ​ខ្សាច់​កម្សាន្ត​ជាច្រើន​កន្លែង ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ការ​បង្កើតជា​ព្រឹត្តិ​ការកម្សាន្ត​សប្បាយ ដូច​ថ្ងៃនេះ​ជាដើម ហើយ​ពួកគាត់​ចង់​ឲ្យ​មាន​ព្រឹត្តិការណ៍​បែបនេះ ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​។

​ក្នុងនោះ ការប្រណាំង​ទូក​សរុបមានចំនួន​ ១០៤ ​គូ ស្មើ ២០៨ ​ទូក​ក្នុងនោះ ទូក​ម៉ាស៊ីន​ ១១០ ប្រណាំង​រយៈ​ចម្ងាយ​ ១,០០០​ ម៉ែត្រ, ទូកផ្កាចារ ៩៨ ​ទូក ប្រណាំង​រយៈ​ចម្ងាយ​ ៥០០​ ម៉ែត្រ។ ឆ្លងកាត់​ការប្រណាំង​ថ្ងៃទី​ ១ បាន​ជម្រុះ​ទូក ម៉ាស៊ីន​ ៥៥​ ទូក ទូកផ្កាចារ​ ៤៩​ ទូក ហើយ​ស្អែក​នឹង​ប្រណាំង​ជ្រើសរើស​ទូក​ឈ្នះ​ជយលាភី។​

រដ្ឋបាលខេត្ត​បាន​ប្រាប់​ឲ្យ​ដឹងថា​ ចំពោះ​ទូក​ដែលមាន​ជយលាភី លេខ ​១ នឹង​ទទួលបាន​ប្រាក់រ​ង្វាន់ ចំនួន ១០​ លាន​រៀល និង​ទូក​ដែលទទួល​ជយលាភី​លេខ ​២ បាន​ប្រាក់រង្វាន់​ចំនួន ៧ ​លាន​រៀល និង​ទូក​ដែលទទួល​ជយលាភី​លេខ ៣ បាន​ប្រាក់រង្វាន់​ចំនួន ៥ ​លាន​រៀល ចំណែក​ទូក​ដែល​មិនបាន​ជាប់​ចំណាត់ថ្នាក់ ​ក៏​ទទួលបាន​ប្រាក់ឧបត្ថម្ភ​លើកទឹកចិត្ត​ចំនួន ១ ​លាន​រៀល​ផងដែរ​៕

អត្ថបទ៖ សឹង រ៉ាត់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៧ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម