ជីវិតកម្សាន្ដ
បទចម្រៀងថ្មីរបស់ ថុល សុភិទិ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងត្រឹម៥ថ្ងៃមានអ្នកទស្សនា១លានដង ក្រោមស្នាដៃនិពន្ធរបស់THO Meet
បន្ទាប់ពីបានសាងស្នាដៃ និងធ្វើឲ្យតារាចម្រៀងជាច្រើនរបស់ហង្សមាសផ្ទុះកក្រើកតាំងពីដើមឆ្នាំ ស្រាប់តែថ្មីៗនេះ អ្នកនិពន្ធល្បីឈ្មោះមួយរូបរបស់ហង្សមាស គឺលោក Tho Meet បានផ្ទុះជាថ្មីទៀតជាមួយបទចម្រៀងដែលលោកសម្រិតសម្រាំងឲ្យ ថុល សុភិទិ។

នោះជាបទចម្រៀងសម្រាប់កំដរយុវវ័យឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ២០២២-២០២៣ មានចំណងជើងថា “ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្តបំផុត” ច្រៀងដោយ ថុល សុភិទិ អតីតបេក្ខជនវគ្គផ្ដាច់ព្រ័ត្រកម្មវិធី ” Cambodian idol” រដូវកាលទី៣។ បទនេះបានចេញនៅលើបណ្ដាញសង្គម ចំថ្ងៃឆ្លងឆ្នាំតែម្ដង។ ដោយសារត្រូវនឹងឱកាសផង ទឹកដៃអ្នកនិពន្ធ និងសាច់រឿងចាក់បេះដូងយុវវ័យទៀតបទនេះផ្ទុះតែម្ដង។

THO Meet បានប្រាប់ថា រូបគេបានតាមមើលពីកម្រិតនៃសន្ទស្សន៍អ្នកទស្សនាតាំងពីថ្ងៃដំបូង ឃើញថា មានសន្ទុះខ្លាំងដូចនឹងបទដែលលោកបានធ្វើរៀមច្បងរបស់ ភិទិ ដូចជាបទ “នឹកបងខ្លះទេ” របស់ ខេមរៈ សិរីមន្ត បទ “ទោះបងស្ទាវ ក៏មានលុយចិញ្ចឹមអូន” របស់ គង់ ចំរើន និងបទ “ប្ដីលើផែនដី អស់ល្អត្រឹមប្ដីអូនហើយ!” របស់ សុគន្ធ និសា ជាដើម។

តាមអ្នកនិពន្ធរូបនេះ ស្នាដៃចុងក្រោយរបស់លោកសម្រាប់ឆ្នាំ ២០២២នេះ ទទួលបាន ១លានដងពីទស្សនិកជនត្រឹមរយៈពេល ៥ថ្ងៃប៉ុណ្ណោះ។ ដូច្នេះហើយ មិនបង្អង់យូរ អ្នកនិពន្ធកូន២ បានចេញសារមកថ្លែងអំណរគុណចំពោះប្រិយមិត្ត។ “នេះដែលជាកម្លាំងចិត្តដល់ខ្ញុំបាទ THO MEET ក្នុងការផលិតបទចម្រៀងថ្មីៗបន្តទៀត ឆ្នាំថ្មីនេះខ្ញុំបានត្រៀមអ្វីដែលថ្មីៗបន្តទៀត…”។

THO MEET បានចូលរួមធ្វើជាអ្នកនិពន្ធបទចម្រៀងឲ្យផលិតកម្មហង្សមាស កាលពីចុងឆ្នាំ២០២០។ ក្នុងរង្វង់ ២ឆ្នាំមកនេះ លោកនិពន្ធបទចម្រៀងបានជាច្រើនបទ ឲ្យតារាហង្សមាសស្ទើរទាំងអស់ច្រៀង។ ភាគច្រើនក្នុងចំណោមនោះ ផ្ទុះ ដោយកញ្ឆក់បានការចូលស្ដាប់ និងទស្សនាលឿនក្នុងរយៈពេលខ្លី។ សម្រាប់ឆ្នាំថ្មីលោកថា បានត្រៀមស្នាដៃមួយចំនួនរួចហើយ ដែលនឹងបញ្ចេញឲ្យតារាចម្រៀងរបស់ហង្សមាស បង្ហើរសំនៀងបន្តបន្ទាប់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


