កីឡា
នេះអាជ្ញាកណ្តាលបាល់ទាត់កម្ពុជាទាំង១០រូបដែល FIFA ទទួលស្គាល់ជាផ្លូវការ
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានចេញបញ្ជីឈ្មោះអាជ្ញាកណ្តាលគ្រប់ប្រទេសទាំងអស់ទូទាំងពិភពលោកសម្រាប់ឆ្នាំ២០២៣នេះ។ បញ្ជីនេះមាន៥ប្រភេទគឺ អាជ្ញាកណ្តាល ជំនួយការអាជ្ញាកណ្តាល អាជ្ញាកណ្តាលវីដេអូ អាជ្ញាកណ្តាលហ្វូតសាល និងអាជ្ញាកណ្តាលបាល់ទាត់លើឆ្នេរខ្សាច់។

ដោយឡែកសម្រាប់ប្រទេសកម្ពុជាមាន១០រូបដែលត្រូវបាន FIFA ទទួលស្គាល់ជាផ្លូវការ។ ទាំង១០នោះមាន អាជ្ញាកណ្តាលបុរស៣នាក់ អាជ្ញាកណ្តាលនារី១នាក់ ជំនួយការអាជ្ញាកណ្តាលបុរស៥នាក់ និងជំនួយការអាជ្ញាកណ្តាលនារី១នាក់។ រហូតដល់ពេលនេះ កម្ពុជាមិនទាន់មានអាជ្ញាកណ្តាលវីដេអូ អាជ្ញាកណ្តាលហ្វូតសាល និងអាជ្ញាកណ្តាលឆ្នេរខ្សាច់ឡើយ។

អាជ្ញាកណ្តាលកម្ពុជាទទួលស្គាល់ដោយ FIFA
អាជ្ញាកណ្តាល
- លោក ជី សាមឌី ទទួលស្គាល់ដោយ FIFA ចាប់តាំងពីឆ្នាំ២០១៧
- លោក ឃួន វីរៈ ទទួលស្គាល់ដោយ FIFA ចាប់តាំងពីឆ្នាំ២០១០
- លោក ឃិន ឧសីហា ទទួលស្គាល់ដោយ FIFA នៅឆ្នាំ២០២៣
- លោកស្រី ផ្លុង ពេជ្ចការា ទទួលស្គាល់ដោយ FIFA ចាប់តាំងពីឆ្នាំ២០២២

ជំនួយការអាជ្ញាកណ្តាល
- លោក គីមស៊ី ពិសាល ទទួលស្គាល់ដោយ FIFA ចាប់ពីឆ្នាំ២០១០
- លោក ផៃ វិសាល ទទួលស្គាល់ដោយ FIFA ចាប់ពីឆ្នាំ២០២២
- លោក ស៊ុន ចាន់ភារិទ្ធ ទទួលស្គាល់ដោយ FIFA ចាប់ពីឆ្នាំ២០១៧
- លោក ស៊ុន ដារ៉ាវុធ ទទួលស្គាល់ដោយ FIFA ចាប់ពីឆ្នាំ២០១៨
- លោក ទេន សម្រេច ទទួលស្គាល់ដោយ FIFA ចាប់ពីឆ្នាំ២០២២
- លោកស្រី ថូ ដាវី ទទួលស្គាល់ដោយ FIFA ចាប់ពីឆ្នាំ២០២២


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


