ព័ត៌មានជាតិ
អតីតប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ ដឹកនាំគណៈប្រតិភូពិនិត្យគម្រោងជំនួយរបស់កូរ៉េនៅមន្ទីរពេទ្យព្រះអង្គឌួង
លោក Park Byeong- Seug អតីតប្រធានរដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១២ ខែមករាឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូចុះពិនិត្យមើលគម្រោងរបស់កូរ៉េនៅមន្ទីរពេទ្យព្រះអង្គឌួង។

បើតាមលោកសាស្ត្រាចារ្យ លូ លីឃាង ទីប្រឹក្សាអមប្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា គណៈប្រតិភូសភាកូរ៉េបានមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ដើម្បីធ្វើទស្សកិច្ចសិក្សាមើលគម្រោងជំនួយនានារបស់កូរ៉េ តាមរយៈអង្គការកយកាដែលបានជួយនៅប្រទេសកម្ពុជា។
លោកសាស្ត្រាចារ្យបានបន្តថា សម្រាប់នៅមន្ទីរពេទ្យព្រះអង្គឌួងភាគីកូរ៉េបានជួយសាងសង់អគារចំនួនពីរ គឺទី១ អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ មានកម្ពស់៣ជាន់ ដែលបានដាក់ឱ្យដំណើរការនៅឆ្នាំ២០១៥ និងអគារទី២អគារជំងឺ
ត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលមានកម្ពស់៥ជាន់ បានដាក់ឱ្យដំណើរការនៅឆ្នាំ២០២២។

លោកនាយកមន្ទីរពេទ្យបានបន្តថា តាមរយៈអគារមន្ទីរពេទ្យដែលជាជំនួយរបស់អង្គការកយការនេះបានជួយកែលម្អសេវាវេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យព្រះអង្គឌួងកាន់តែប្រសើរថែមទៀត ខណៈចប្ចុប្បន្ននេះគិតជាមធ្យមក្នុង១ថ្ងៃមន្ទីរពេទ្យបានទទួលអ្នកជំងឺមកពិគ្រោះជំងឺក្រៅប្រមាណពី១៣០០ទៅ១៥០០នាក់ដែលភាគច្រើនជាប្រជាពលរដ្ឋទូទៅ និងកម្មកររោងចក្រ និងវះកាត់ជាមធ្យមក្នុង១ថ្ងៃចំនួន១៣០នាក់ ក្នុងនោះវះកាត់ភ្នែកត្រចៀកច្រមុះ និងបំពង់កប្រមាណ១០០នាក់ព្រោះថា អគារនីមួយៗមានបំពាក់ដោយឧបករណ៍ទំនើបៗសម្រាប់ការធ្វើរោគវិនិច្ឆ័យការព្យាបាល និងការវះកាត់ ប្រកបដោយគុណភាពខ្ពស់។

បើតាមមន្តី្រអង្គការកយកាបានឱ្យដឹងថា គណៈប្រតិភូសភាកូរ៉េមកបំពេញទស្សនកិច្ចនៅកម្ពុជាក៏ដើម្បីពង្រឹងទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េនិងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀតហើយគណៈប្រតិភូគ្រោងនឹងអញ្ជើញចូលជួបសំដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីចុះពិនិត្យមើលអគារជាគម្រោងជំនួយរបស់អង្គការកយកាគណៈប្រតិភូក៏នឹងអញ្ជើញទៅពនិត្យមើលគម្រោងជំនួយរបស់កូរ៉េនៅសារមន្ទីរទួលស្លែងផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


