ព័ត៌មានជាតិ
រដូវវប្បធម៌លើកទី៤ ធ្វើឡើងក្រោមប្រធានបទ «តែឯង តែយើង» រំពឹងទទួលបានការគាំទ្រពីយុវជន
កម្មវិធីរដូវវប្បធម៌ឆ្នាំ ២០២៣ លើកទី៤ រៀបដោយអង្គការសិល្បៈខ្មែរអមតៈ ក្រោមប្រធានបទ «តែឯង តែយើង» ដែលមានដាក់បញ្ចូលព្រឹត្តិការណ៍ជាច្រើនដូចជា អំណានអក្សរសិល្ប៍ច្នៃប្រឌិត ល្ខោនអាន ស្នាដៃឌីជីថល និងការសម្ដែងទស្សនីយភាពផ្សេងៗ។

កម្មវិធីរដូវវប្បធម៌បានដំណើរការជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៨ ដើម្បីជំរុញការបញ្ចេញមតិ ការច្នៃប្រតិដ្ឋ ដល់ក្រុមយុវជន តាមរយៈការសម្ដែង សិក្ខាសាលា តាំងពិពណ៌ និងកិច្ចពិភាក្សា។
លោក សយ ច័ន្ទបូរី អ្នកដឹកនាំកម្មវិធីរដូវវប្បធម៌ រដូវកាលទី៤ ដែលរៀបចំនៅរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងកម្មវិធីនេះមានព្រឹត្តិការណ៍ជាច្រើនរួមាន អំណានអក្សរសិល្ប៍ច្នៃប្រតិដ្ឋចំនួន ៤ ស្នាដៃ, ល្ខោនអាន ៣ ស្នាដៃ ព្រមទាំងការសម្ដែទស្សនីយភាពនៅលើឆាកចំនួន ៥ ដែលមានសម្ដែងបុរាណ និងតន្តី្រ។

នៅក្នុងឆ្នាំ ២០២៣នេះ កម្មវិធីរដូវវប្បធម៌លើកទី៤ នឹងចាប់ផ្ដើមការសម្ដែងនៅរាជធានីភ្នំពេញ អំឡុងខែកុម្ភៈ ដល់ខែមីនា នៅទីកន្លែងចំនួន ៤ ផ្សេងគ្នារួមមានវិទ្យាស្ថានបារាំងកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង Friends Future Factory និង Acting Academy។ ហើយក្នុងកំឡុងខែមីនា កម្មវិធីរដូវវប្បធម៌ និងនាំយកសិក្ខាសាលា និងស្នាដៃទៅសម្ដែងនៅតាមបណ្ដាខេត្តចំនួន ៤ ផងដែរ។
អ្នកស្រី ថន សីម៉ា អ្នកដឹកនាំកម្មវិធីដំណើរទស្សនាចរនៃរដូវវប្បធម៌ទៅតាមបណ្ដាខេត្តបានឱ្យដឹងថា គោលបំណងនៃការដឹកនាំការសម្ដែងទៅតាមបណ្ដារខេត្តគឺយើងចង់បង្កលទ្ធភាពឱ្យប្រជាជននៅក្នុងសហគមមានឱកាសទស្សនានូវស្នាដៃសិល្បៈថ្មីៗ ក៏ដូចជាទទួលបាននូវចំណេះដឹង ខណៈការសម្ដែងនីមួយៗសុទ្ធតែបង្កប់នូវអត្ថន័យទាក់ទងនឹងបរិបទសង្គមបច្ចុប្បន្ន។

ការរៀបចំនៅឆ្នាំ ២០២២ ទទួលបានអ្នកចូលរួមប្រមាណ ៨ ពាន់នាក់ ដោយបានធ្វើដំណើរទៅខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ និងខេត្តសៀមរាប។ សម្រាប់ឆ្នាំ ២០២៣ កម្មវិធីគ្រោងរៀបចំចំនួន ៤ ខេត្តគឺ ខេត្តកំពង់ធំ ព្រះវិហារ កំពង់ឆ្នាំ និងខេត្តប៉ៃលិន។
លោកស្រី ណម ណារីម អនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថាកម្មវិធីរដូវវប្បធម៌នេះមានសារសំខាន់សម្រាប់សិល្បៈករ ដែលពួកគាត់អាចបញ្ចេញនូវគំនិត និងស្នាដៃ ទាក់ទងនឹងការសម្ដែង ឬទស្សនីយភាពក៏ដោយ ប្រសិនបើយើងមិនបានសម្ដែង វានឹងរលូត ឬអាចនឹងបាត់បង់ប្រសិនបើយើងមិនរំលឹក៕

អត្ថបទ៖ ឡេង ដេត
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


