ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុបចំនួន ១១ សន្យាផ្ដល់ជំនួយមិនធ្លាប់មានដល់ អ៊ុយក្រែន
រដ្ឋមន្ត្រីការពារជាតិ និងអ្នកតំណាងផ្សេងទៀតមកពីប្រទេសអឺរ៉ុបចំនួន ១១ បានសន្យានឹងផ្តល់ “កញ្ចប់ជំនួយមិនធ្លាប់មាន” ឲ្យយោធាអ៊ុយក្រែន ស្របពេលដែលប្រតិបត្តិការសឹករបស់រុស្ស៊ីអូសបន្លាយពេលជិត ១ ឆ្នាំ ។

អ្នកតំណាង រួមទាំងមកពីចក្រភពអង់គ្លេស ប៉ូឡូញ និងប្រទេសបាល់ទិកទាំងបី ដែលបានជួបពិភាក្សាគ្នានៅរដ្ឋធានី Tallinn នៃប្រទេសអេស្តូនី បានចេញសេចក្តីថ្លែងការណ៍រួមបែបនេះ នៅមុនកិច្ចប្រជុំស្តីពីជំនួយយោធាសម្រាប់អ៊ុយក្រែនដែលប្រព្រឹត្តទៅក្នុងប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រនេះ ។
សេចក្តីថ្លែងការណ៍ដែលមានឈ្មោះថា “Tallinn Pledge” បានឲ្យដឹងថា ប្រទេសទាំង ១១ ជំរុញសម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀត “ធ្វើតាម និងរួមចំណែកផ្ដល់កញ្ចប់ជំនួយយោធាតាមការគ្រោងទុកឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីបញ្ជូនទៅកាន់រដ្ឋាភិបាលទីក្រុងកៀវ” ។

ទន្ទឹមនោះ អេស្តូនី ដែលមានព្រំដែនជាប់នឹងរុស្ស៊ី បានសន្យាផ្តល់កញ្ចប់ជំនួយដែលមានតម្លៃប្រហែល ១១៣ លានអឺរ៉ូ ឬប្រហែល ១២២ លានដុល្លារ រួមទាំងកាំភ្លើងធំ និងគ្រាប់កាំភ្លើងផងដែរ ។
រដ្ឋាភិបាលអេស្តូនីនិយាយថា កញ្ចប់ថវិកាថ្មីនេះនឹងនាំមកនូវជំនួយយោធាសរុបរបស់ប្រទេស ដែលផ្ដល់ឲ្យអ៊ុយក្រែនឡើងដល់ទៅ ៣៧០ លានអឺរ៉ូ ឬច្រើនជាង ១ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអេស្តូនី ។

ដោយឡែកក្រៅពីប្រទេសទាំង ១១ ប្រទេសស៊ុយអែតក៏បានប្រកាសកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែនផងដែរ ក្នុងទំហំទឹកប្រាក់ប្រហែល ៤១៦ លានដុល្លារ ខណៈកញ្ចប់នេះរួមមានរថពាសដែកប្រយុទ្ធ CV90, ប្រព័ន្ធកាំភ្លើងធំ Archer និងអាវុធប្រឆាំងរថក្រោះជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ណាតូ ថា រុស្ស៊ី នឹងបើកការវាយលុកថ្មីលើ អ៊ុយក្រែន រយៈពេល ៣ ខែទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


