ជីវិតកម្សាន្ដ
ទីបំផុត Kylie Jenner ប្រកាសឈ្មោះកូនប្រុសទីពីរជាសាធារណៈហើយ
បន្ទាប់ពីលាក់ឈ្មោះអស់រយះពេលដ៏យូរ អ្នកម៉ាក់ Kylie បានបញ្ចេញឈ្មោះកូនទីពីរហើយគឺ “AIRE” ។ កូនប្រុសពៅ Kylie កើតក្នុងខែកុម្ភៈ ឆ្នាំ២០២២ បើគិតមកដល់ពេលនេះ AIRE មានអាយុជិតមួយខួបហើយ ។

នៅលើរូបភាពដែល Kylie Jenner បង្ហោះលើ Instagram របស់នាងទទួលបានមតិជាច្រើនពីមិត្តភក្ដិ និងគ្រួសារជាទីស្រលាញ់ ។

សូមរំលឹកដែរថា ឈ្មោះ “Wolf” មិនត្រូវបានប្រើប្រាស់បន្តទៀតឡើយព្រោះ Kylie និងស្វាមី គិតថាវាមិនសូវសមនឹងកូនរបស់ខ្លួន ។ ណាមួយការលាក់បាំងពីកូនៗមិនមែនជាលើកទីមួយសម្រាប់សេដ្ឋនីវ័យក្មេងរូបនេះទេ សូម្បីតែកាលពរពោះកូនស្រី Stormi ក៏នាងធ្លាប់លាក់យ៉ាងជិតឈឹងរហូតដល់សម្រាលកូនទើបប្រាប់សាធារណៈជន ។

ត្រឡប់ទៅឆ្នាំ ២០២១ ខែឧសភា វិញ Kylie បាននិយាយថា “ធ្វើជាម្ដាយគឺជាការផ្លាស់ប្ដូរដ៏ធំមួយសម្រាប់ខ្ញុំ ខ្ញុំបានលូតលាស់ទៅជាមនុស្សពេញលេញ និងដើរទៅមុខជារៀងរាល់ថ្ងៃ” នាងបង្ហើយថា “ខ្ញុំស្រលាញ់ការរៀនសូត្រ និងកំពុងព្យាយាមក្លាយខ្លួនជាមនុស្សល្អបំផុតតាមដែលអាចធ្វើទៅរួច ទោះបីជាប៉ុន្មានឆ្នាំនេះពិបាកយ៉ាងណាក៏ដោយ ខ្ញុំតែងតែគិតពីពេលវេលាល្អៗដែលអាចចំណាយជាមួយគ្រួសាររបស់ខ្ញុំគ្រប់ពេល” ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ Kylie Jenner សម្រក់ទឹកភ្នែក ៣ សប្ដាហ៍ ក្រោយសម្រាលកូនប្រុសទី ២
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


