KPT+
៤ ចំណុច មិនគួរនិយាយនៅកន្លែងធ្វើការដាច់ខាត នាំខាតបង់
ការប្រាស្រ័យទាក់ទងគ្នានៅកន្លែងធ្វើការ ក្រុមហ៊ុន ឬស្ថាប័ន គឺជារឿងល្អដែលគួរតែមាន។ និយាយណែនាំខ្លួនអ្នកទៅកាន់មិត្តរួមការងារ មិនថាចាស់ ថ្មី គឺជាការបង្កើតទំនាក់ទំនងមួយដ៏ល្អ និងជិតស្និទ្ធ ប៉ុន្តែកុំឲ្យហួសព្រំដែន នាំបង្កើតជាផលអវិជ្ជមាននៅថ្ងៃណាមួយ។
ចូរកុំនិយាយចំណុចទាំង ៤ នេះ ជាដាច់ខាត នៅកន្លែងធ្វើការរបស់អ្នក បើមិនចង់នាំទុក្ខដាក់ខ្លួន ៖
១-ប្រាក់ខែ
មិនត្រូវនិយាយប្រាប់ពីប្រាក់បៀវត្សរ៍របស់អ្នកទៅកាន់មិត្តរួមការងារ ឬអ្នកជិតស្និទ្ធដែលធ្វើការនៅក្នុងក្រុមហ៊ុនជាមួយគ្នាឡើយ។ បើអ្នកបានប្រាក់ខែតិចជាងមិត្តរួមការងារនោះ មិនសូវជាមានបញ្ហាចោទទេ ចុះបើបានលើសពួកគាត់ តើនឹងមានអ្វីប្រឈម? នៅពេលដែលនរណាម្នាក់ដឹងពីប្រាក់ខែរបស់អ្នក អាចនឹងនាំមកនូវការអាក់អន់ ឬ មិនសប្បាយចិត្ត ក៏ព្រោះតែការទទួលបានមិនស្មើគ្នា។

មួយវិញទៀតកាន់តែមិនគួរទៀតនោះ អ្នកក៏មិនត្រូវសួរពីប្រាក់បៀវត្សរ៍របស់បុគ្គលិកធ្វើការជាមួយគ្នានោះដែរ។ ការជជីកសួរពីប្រាក់បៀវត្សរ៍របស់នរណាម្នាក់ គឺជារឿងអសីលធម៌បំផុត ហើយក៏នាំមកនូវការខកចិត្តដែរ។
២–ចំណុចអសមត្ថភាពបុគ្គល
នៅក្នុងក្រុមហ៊ុន ឬស្ថាប័នណាក៏ដោយ ក៏មានមនុស្សអសមត្ថភាពដែរ គ្រាន់តែតិច និងច្រើន។ អ្នកមិនចាំបាច់អីទៅចំណាយពេលនិយាយពីបុគ្គលិកបែបនោះឡើយ យូរៗទៅគង់តែថ្នាក់ដឹកនាំដឹងជាមិនខាន។

ការនិយាយពីសមត្ថភាព ឬភាពកម្សោយរបស់នរណាម្នាក់នៅក្នុងក្រុមហ៊ុន ឬស្ថាប័ន បើទោះបីជាការពិតក៏ដោយ ក៏អ្នកដទៃអាចមើលមកអ្នកជាមនុស្សមិនល្អដែរ។ អ្នកធ្វើការនៅក្នុងក្រុមហ៊ុន ឬស្ថាប័ន អាចនឹងគិតថាអ្នកជាមនុស្សច្រណែន ចាក់រុក ឬ អេចអូច ជាមិនខាន។
៣–ការមិនពេញចិត្តនឹងការងារ
កុំនិយាយរអ៊ូរទាំពីការងាររបស់អ្នកដដែលៗ ទៅកាន់នរណាម្នាក់ដែលកំពុងធ្វើការជាមួយគ្នា។ ការតម្អូញតម្អែរជារឿយៗរបស់អ្នក នឹងនាំឲ្យមនុស្សជុំវិញខ្លួនកត់ចំណាំថាអ្នកជាមនុស្សអវិជ្ជមាន។

អ្នកត្រូវបានគេគិតថា កំពុងតែបំផ្លាញទឹកចិត្តក្រុមការងារ ក៏ព្រោះតែភាពរអ៊ូរទាំគួរឲ្យធុញបែបនេះ។ ចៅហ្វាយនាយ ឬ មេរបស់អ្នក នឹងកត់សម្គាល់អ្នកណាម្នាក់ ដែលទាញទម្លាក់ទឹកចិត្តបុគ្គលិកនៅកន្លែងធ្វើការ ហើយនឹងត្រៀមរកមនុស្សស្រលាញ់ការងារពិតប្រាកដ។
៤–រឿងផ្ទាល់ខ្លួន
ចៀសបានគួរចៀសទៅចំពោះការរៀបរាប់ពីរឿងផ្ទាល់ខ្លួន ខ្លួនឯង ទៅឲ្យអ្នកដទៃដឹងនោះ បើរឿងល្អក្នុងជីវិតមិនអីទេ តែបើរឿងអាក្រក់វិញ នឹងនាំឲ្យគេបន្ទាបតម្លៃអ្នក។

មនុស្សណាក៏មានរឿងអាថ៌កំបាំងផ្ទាល់ខ្លួនដែរ គ្រាន់តែអ្នកខ្លះគេមិនចង់បង្ហាញ។ អ្នកកាន់តែនិយាយពីរឿងផ្ទៃក្នុងរបស់អ្នក អ្នកដទៃ នឹងកាន់តែដឹង ហើយចាប់ចំណុចអវិជ្ជមានមកអ្នកកាន់តែច្រើន។ រឿងមិនល្អខ្លះ ទុកក្នុងចិត្តបានហើយ មិនបាច់រៀបរាប់ឲ្យគេឯងដឹងច្រើនទេ ចូរចាំថា គ្មាននរណាម្នាក់អាចជួយយើង ក្រៅពីខ្លួនយើងឡើយ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ