ព័ត៌មានជាតិ
វប្បធម៌ចែករំលែកក្តីស្រឡាញ់ តែងតែដក់ជាប់ក្នុងបេះដូងកងរាជអាវុធហត្ថគ្រប់ៗរូប
មន្ត្រីជាន់ខ្ពស់របស់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងមុននេះថា ទឹកចិត្តសប្បុរសធម៌ មេត្តាធម៌និងវប្បធម៌ចែករំលែកក្តីស្រឡាញ់ តែងតែដក់ជាប់ក្នុងបេះដូងកងរាជអាវុធហត្ថគ្រប់ៗរូប ដើម្បីអនុវត្តជាទំនៀមទម្លាប់ប្រពៃណីរបស់សមាជិកអាវុធហត្ថគ្រប់ៗរូប ដែលប្រតិបត្តិជាហូរហែរួចមកហើយ មិនថាតែអាវុធហត្ថឬពលរដ្ឋនោះឡើយ ឲ្យតែពួកគាត់ជួបគ្រោះអាសន្នឬទុក្ខលំបាក។

នេះជាកាលើកឡើងជារឿយៗរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ខណៈពេលចាត់តំណាងឲ្យក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សូ ស៊ីដារិទ្ធ នាយរងសេនាធិការ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ ពេទ្យ១៧៩នាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា ក្រោយទទួលព័ត៌មានភ្លាមលោកឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីនាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ បានចាត់តំណាងឲ្យ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សូ ស៊ីដារិទ្ធ នាយរងសេនាធិការ ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ ពេទ្យ១៧៩។ ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ១ ២០០ ០០០រៀល ភេសជ្ជៈ០៤កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាល ផងដែរ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


