កីឡា
អត្តពលិករុស្ស៊ី ត្រូវបានផ្តល់ភ្លើងខៀវអាចចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅបារាំង
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយថា «គ្មានអត្តពលិកណាម្នាក់ត្រូវបានរារាំងមិនឱ្យចូលរួមប្រកួតដោយសារតែលិខិតឆ្លងដែនរបស់ពួកគេនោះទេ»។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានផ្តល់ភ្លើងខៀវក្នុងការអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារូស ចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក នាទីក្រុងប៉ារីស ប្រទេសបារាំង នៅឆ្នាំ២០២៤។
IOC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនថា “គ្មានអត្តពលិកមិនគួរត្រូវបានរារាំងមិនឱ្យចូលរួមប្រកួតនោះទេ ដោយសារតែលិខិតឆ្លងដែនរបស់ពួកគេ” ។

គណៈកម្មាធិការបាននិយាយថា អត្តពលិករុស្ស៊ី ឬបេឡារូសណាម្នាក់នឹងអាចចូលរួមប្រកួតនៅទីក្រុងប៉ារីស ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ ក្នុងនាមជា “អត្តពលិកអព្យាក្រឹត ដូចដែលកំពុងកើតឡើងរួចហើយនៅក្នុងលីគអាជីព និងកីឡាអាជីពមួយចំនួនទៀត”។
ទាំងនេះរួមបញ្ចូលទាំងការចូលរួមជាអត្តពលិកអព្យាក្រឹតដោយមិនប្រើឈ្មោះ និមិត្តសញ្ញា ឬភ្លេងជាតិរបស់ប្រទេសរបស់ពួកគេ។
“មានតែអត្តពលិកដែលគោរពយ៉ាងពេញលេញនូវធម្មនុញ្ញអូឡាំពិកប៉ុណ្ណោះដែលនឹងចូលរួម។ នេះមានន័យជាពិសេស ទីមួយ មានតែអ្នកដែលមិនបានធ្វើសកម្មភាពប្រឆាំងនឹងបេសកកម្មសន្តិភាពរបស់ IOC ដោយគាំទ្រយ៉ាងសកម្មសង្គ្រាមនៅអ៊ុយក្រែនអាចប្រកួតប្រជែងបាន”។
ក្រុមប្រឹក្សាប្រតិបត្តិនៃ IOC ក៏បាននិយាយផងដែរថា គ្មានព្រឹត្តិការណ៍កីឡាអន្តរជាតិណាមួយអាចត្រូវបានរៀបចំនៅក្នុងប្រទេសរុស្ស៊ី ឬបេឡារូសនោះទេ។
គួររំលឹកថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីបានចាប់ផ្តើមសង្គ្រាមលើអ៊ុយក្រែន ដែលត្រូវបានជួបដោយកំហឹងអន្តរជាតិ ជាមួយនឹងសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក្នុងចំណោមប្រទេសដទៃទៀត ដោយដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើទីក្រុងម៉ូស្គូ។
ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម អត្តពលិករុស្ស៊ី និងបេឡារូសត្រូវបានហាមឃាត់ ឬដាក់កម្រិតពីការប្រកួតផ្សេងៗនៅទូទាំងពិភពលោក។
ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) កាលពីថ្ងៃព្រហស្បតិ៍ក៏បានផ្តល់ឱកាសដល់អត្តពលិករុស្ស៊ី និងបេឡារូស ដើម្បីចូលរួមប្រកួតប្រជែងនៅអាស៊ីផងដែរ។
OCA ជឿជាក់លើថាមពលបង្រួបបង្រួមនៃកីឡា ហើយអត្តពលិកទាំងអស់ ដោយមិនគិតពីសញ្ជាតិ ឬលិខិតឆ្លងដែនដែលពួកគេកាន់ គួរតែអាចចូលរួមក្នុងការប្រកួតកីឡាបាន។ OCA បានផ្តល់ឱកាសឱ្យអត្តពលិករុស្ស៊ី និងបេឡារូសដែលមានសិទ្ធិចូលរួមប្រកួតនៅទ្វីបអាសី ក្នុងនោះមានការប្រកួតកីឡាអាស៊ី (ASIAN Games) ផងដែរ៕
ប្រភព ៖ cnn.com
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


