Connect with us

ជីវិតកម្សាន្ដ

តួឯកស្រីរឿង Avatar ក្លាយជារាជិនីនៅ Box Office ក្រោយរកចំណូលបានលើសគេបង្អស់

បានផុស

នៅ

តារាសម្ដែង Zoe Saldaña តួឯកស្រីក្នុងខ្សែភាពយន្ត Avatar ទាំងពីរវគ្គ ក្លាយរាជិនីកំពូលគេបង្អស់ នៅលើ Box Office បន្ទាប់ពីរកចំណូលបានជិត ១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្រោយពេលភាពយន្តរបស់នាងផ្ទុះល្បីផ្ទួនៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីខ្សែភាពយន្តធំៗទាំង ៤ របស់ Zoe Saldaña ​ទទួលជោគជ័យនៅលើទីផ្សារភាពយន្តជាសកល នាងក៏ដណ្ដើមបានតំណែងកំពូលជាតារាស្រីរកចំណូលបានច្រើនគេនៅលើ Box Office និងក្លាយជាតារាសម្ដែងលំដាប់ទី២ នៅលើលោក ដែលរកចំណូលបានខ្ពស់បំផុត។

ក្នុងនោះដែរ ភាពយន្តល្បីៗដែលអាចរកចំណូលបានរាប់សិបកោដដុល្លាររបស់តារាសម្ដែងអាមេរិកាំងរូបនេះ រួមមានរឿង “Avatar” វគ្គ១ ឆ្នាំ២០០៩ រកចំណូលបាន ២.៩ពាន់លានដុល្លារ, រឿង “Avengers: Infinity War” ឆ្នាំ២០១៨ រកចំណូលបាន ២.០៥ពាន់លានដុល្លារ, រឿង “Avengers: Endgame” ឆ្នាំ២០១៩ រកចំណូលបាន ២.៨ពាន់លានដុល្លារ និងរឿង “Avatar: The way of water” ឆ្នាំ២០២២ រកចំណូលបាន ២.០២ពាន់លានដុល្លារ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តួឯកស្រីភាពយន្ត Avatar ក្លាយជាតារាសម្ដែងរកចំណូលបានខ្ពស់ជាងគេលំដាប់ទី២ ប្រចាំឆ្នាំ២០២៣

ចុចអាន៖ មនុស្ស ៣ នាក់រងរបួស ពេលថតកម្មវិធី Squid Game: The Challenge

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម