កីឡា
អ៊ុយក្រែន ចង់ធ្វើពហិការ អូឡាំពិកឆ្នាំ ២០២៤ ដែលគ្រោងអនុញ្ញាតឲ្យ រុស្ស៊ី ចូលរួមប្រកួតវិញ
គណៈកម្មាធិការជាតិអូឡាំពិកអ៊ុយក្រែន (NOCU) នឹងធ្វើមហាសន្និបាតវិសាមញ្ញដើម្បីពិភាក្សាថា តើត្រូវធ្វើពហិការ ជុំវិញព្រឹត្តិការណ៍កីឡាអូឡាំពិក នាទីក្រុងប៉ារីស ឆ្នាំ ២០២៤ ប្រសិនបើអត្តពលិករុស្ស៊ី និងបេឡារុស ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតវិញ។

របៀបវារៈសម្រាប់កិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រ (ថ្ងៃទី ០៣ ខែកុម្ភៈ) ត្រូវបានបោះពុម្ពផ្សាយដោយអនុប្រធានប្រជាជនអ៊ុយក្រែន Zhan Beleniuk ដែលបានឈ្នះមេដាយមាសចំបាប់អូឡាំពិក នៅតូក្យូអូឡាំពិក ២០២០ ក្នុងប្រភេទទម្ងន់ ៨៧ គីឡូក្រាមបុរស។
“នៅថ្ងៃទី ០៣ ខែកុម្ភៈ មហាសន្និបាតវិសាមញ្ញរបស់ NOC នៃប្រទេសអ៊ុយក្រែន នឹងត្រូវបានប្រារព្ធឡើងទាក់ទងនឹងការធ្វើពហិការមិនចូលរួមការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ឆ្នាំ ២០២៤ ប្រសិនបើអត្តពលិករុស្ស៊ី និងបេឡារុស ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់សង្វៀនកីឡាអន្តរជាតិវិញ រហូតដល់ចុងបញ្ចប់ នៃការឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹង អ៊ុយក្រែន។

សារព័ត៌មាន Insidethegames បានសរសេរថា ធាតុមួយក្នុងរបៀបវារៈគឺ “ការពិគ្រោះយោបល់ជាមួយសហព័ន្ធជាតិ និងអ្នកពាក់ព័ន្ធកីឡា ស្ដីពីការធ្វើពហិការជាយថាហេតុ នៃព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស ប្រសិនបើអត្តពលិករុស្ស៊ី និងបេឡារុស ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតអន្តរជាតិ មុនពេលសង្គ្រាមរុស្ស៊ី ប្រឆាំងនឹង អ៊ុយក្រែន ត្រូវបានដាក់ឲ្យដំណើរការបញ្ចប់”។
រដ្ឋមន្ត្រីកីឡាអ៊ុយក្រែន Vadym Guttsait បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (២៦ មករា) ថា អ៊ុយក្រែន នឹងពិចារណាពហិការកីឡា ប្រសិនបើអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតនៅក្នុងសារមួយលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។
កាលពីដើមសប្ដាហ៍នេះ inside the games បានបញ្ចេញទាំងស្រុងថា លោក Guttsait បានប្រាប់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach ក្នុងអំឡុងពេលហៅសន្និសីទមួយពាក់ព័ន្ធនឹងគណៈកម្មាធិការជាតិអូឡាំពិកមួយចំនួនថា អត្តពលិកមកពីប្រទេសរុស្ស៊ី កំពុងបម្រើក្នុងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស ហើយពួកគេកំពុង “សម្លាប់ប្រជាជនរបស់យើង”។
ព័ត៌មាន នៃមហាសន្និបាតវិសាមញ្ញរបស់ NOCU កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី IOC បានអះអាងថា អ្នកចូលរួមភាគច្រើននៅក្នុងការហៅទូរស័ព្ទពិគ្រោះយោបល់ចង់បានផ្លូវសម្រាប់អត្តពលិករុស្ស៊ី និងបេឡារុស ដើម្បីឲ្យពួកគេត្រលប់មកវិញប្រកួតប្រជែងនៅអូឡាំពិក នាទីក្រុងប៉ារីស ឆ្នាំ ២០២៤។
ក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានផ្តល់ការសម្របសម្រួលដល់អត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស ក្នុងព្រឹត្តិការណ៍ជម្រុះ Paris 2024 របស់ខ្លួន ហើយបានរំលឹកឡើងវិញនូវការអញ្ជើញរបស់ខ្លួនជាការឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍ចុងក្រោយរបស់ IOC។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ភ្លាមៗ ក៏បានបង្ហោះសារអញ្ជើញលោក Bach ឲ្យទៅទស្សនាទីក្រុង Bakhmut ដែលហែកហួរដោយសង្គ្រាម ដើម្បី “មើលឃើញដោយផ្ទាល់ភ្នែកថា អព្យាក្រឹតភាពមិនមានទេ”៕
ប្រភព ៖ insidethegames.biz
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


