ជីវិតកម្សាន្ដ
តារាកំប្លែង Pete Davidson កោរសក់ចាប់ផ្ដើមជីវិតថ្មី
លោក Pete Davidson បង្អួតរូបរាងថ្មីពេលទៅទស្សនាការប្រកួតបាល់បោះរវាងក្រុម New York Knicks និងក្រុម Los Angeles Lakers កាលពីយប់ថ្ងៃអង្គារ ទី៣១ កន្លងផុតទៅ។ អ្វីដែលមហាជនចាប់អារម្មណ៍លើរូបរាងរបស់លោក នោះគឺតារាកំប្លែងរូបនេះបានកោរសក់។
ឈានចូលវ័យ ២៩ ឆ្នាំ Pete បានកំណត់គោលដៅជាច្រើនដូចជាការលុបសាក់ពីខ្លួនជាង ៧០ រូបមុនអាយុ ៣០ ឆ្នាំដូចដែលមហាជនសង្កេតឃើញក្នុងដំណើរកម្សាន្តជាមួយមិត្តស្រីថ្មីកញ្ញា Chase Sui នៅហាវៃ គឺលោក Pete បានលុបសាក់មួយចំនួនចេញពីស្បែកបណ្ដើរៗហើយ ។
ជាក់ស្ដែងការលុបសាក់របស់លោក គឺបណ្ដាលមកពីបែកគ្នាជាមួយតារាស្រី Kim Kardashian ដូចគ្នាទៅនឹងសក់ដែរព្រោះ Pete និង Kim បានលាបសក់មាសធ្វើជាគូស្នេហ៍ ក្រោយមកក្នុងដំណើរកម្សាន្តនៅហាវៃសក់ក្បាលរបស់ Pete ប្រែទៅជាលាបពណ៌លាយគ្នា ៣-៤ ពណ៌ទៀតទម្រាំដាច់ចិត្តកោរត្រងោលបែបនេះ ។
ជាក់ស្ដែងមិនថាមានសក់ ឬត្រងោលនោះទេតារាកំប្លែង Pete Davidson មិនដែលចោលការពាក់មួកដែលមានតម្លៃ ៤៥ ដុល្លាររបស់លោកឡើយ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ Pete Davidson លុបសាក់ចោលអស់ ក្រោយបែកជាមួយ Kim Kardashian
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត