Connect with us

ព័ត៌មានជាតិ

លោកជំទាវ មែន សំអន ៖ មេធាវីស្ម័គ្រចិត្តសម្តេចតេជោ ត្រៀមការពារក្តីជូនបុគ្គលិកនារីក្រៅប្រព័ន្ធ​ ក្នុងករណីមានការរំលោភបំពាន

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ​ បានថ្លែងថា ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានត្រៀមរួចជាស្រេចដើម្បីបង្កើនការការពារក្តី និងបង្កើនភាពកក់ក្តៅផ្នែកផ្លូវច្បាប់ ជូនដល់បុគ្គលិកនារីធ្វើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ក្នុងករណីមានការរំលោភបំពាន ការរំលោភ និងអំពើហឹង្សានានា ដោយមិនចំណាយថវិកាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ម៉ែន សំអន បានថ្លែងបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តរទេសចរណ៍ មនុសពេញវ័យ មេការ និងអ្នកគ្រប់គ្រងមកពីខណ្ឌចំនួន ៣ គឺខណ្ឌពោធិ៍សែន ជ័យ ខណ្ឌសែនសុខ និងខណ្ឌកំបូល សរុប ៣០៦នាក់ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣។

ជាការចាប់ផ្ដើម លោកជំទាវ បានផ្តាំផ្ញើការសួរសុខទុក្ខប្រកបដោយសេចក្តី នឹករឭកពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ដែលបានអញ្ជើចូលរួមនាពេលនេះ។

លោកជំទាវ ម៉ែន សំអន ក៏បានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រទេសជាតិ មានសុខសន្តិភាពពេញ ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍគ្រប់វិស័យ។ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ដោះស្រាយវិបត្តិជាប់គាំងក្នុងបរិការណ៍កូវីដ​-១៩​ ដោយបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឥតគិតពីនិន្នាការនយោបាយ តាមរយៈយុទ្ធសាស្ត្រ “អភិក្រមផ្ការីក” បានផ្ដល់ការឧបត្ថម្ភជាសម្ភារៈ និងថវិកាជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ។​

ព្រមទាំង បានដាក់ចេញជាយុទ្ធសាស្ត្រច្រើន ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ រហូតដល់បើកប្រទេសឡើងវិញ ដែលបានធ្វើឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តរទេសចរណ៍ មានការងើបឡើងបន្តិច។ ក្នុងនោះ ក៏មានបុគ្គលិកមួយចំនួន បាននិងកំពុងបម្រើការនៅក្នុងវិស័យទាំងនោះដែរ។

លោកជំទាវ បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះបុគ្គលិកក្រៅប្រព័ន្ធណាស់ ដោយបានសម្រេចចាត់ឲ្យលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដឹកនាំមេធាវី ដើម្បីបង្កើនការការពារក្តី និងបង្កើនភាពកក់ក្តៅផ្នែកផ្លូវច្បាប់ជូនដល់បុគ្គលិកនារីនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ក្នុងករណីមានការរំលោភបំពាន ការរំលោភ និងអំពើហឹង្សានានា ដោយមិនចំណាយថវិកាទេ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ:​លោក ឃួ​ង​ ស្រេង​ ជូនដល់បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន​ ៣០៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល ផងដែរ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

ក្រុម​និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ក្លាយជាម្ចាស់ពានរង្វាន់ត្នោតមាសឬ Thnot d’Or លើក​ទី៦

សេចក្ដីជូនដំណឹង៥៣ នាទីutes មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រួមជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកនៅវត្តបាត់ថ្កៅ ២,០៧៩គ្រួសារ ស្រុកចុងកាល់

ព័ត៌មានជាតិ២ ម៉ោង មុន

សប្បុរសជន សម្រុកផ្តល់​អំណោយ​យ៉ាង​សស្រាក់សស្រាំ ដើម្បីឆ្លើយតបទៅនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរៈ​កង​ទ័ពជួរមុខ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទុក្ខជាន់ទុក្ខ! ថៃ​ ប្រកាស​អាសន្ន​រលក​យក្ស​ស៊ូណាមិ កៀកមកដល់

ជីវិតកម្សាន្ដ៤ ម៉ោង មុន

នាង Bella ត្រូវជនជាតិថៃគ្នាឯងព្រួត​រិះគន់​ និងប្រមាថមើលងាយ

Sokha Hotels

ព័ត៌មានពេញនិយម