ព័ត៌មានជាតិ
ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន ធ្លាប់ព្រមានអ្នករំលោភដីឆ្នេរ ទោះមានប្លង់ក៏អាចដកហូតវិញបាន
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង នៅខេត្តព្រះសីហនុកាលពីថ្ងៃ ០១ មិថុនា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់ព្រមានអ្នករំលោភកាន់កាប់ដីឆ្នេរ បើទោះមានប្លង់ចេញដោយអាជ្ញាធរក៏អាចរឹបអូសវិញបាន ឲ្យតែប៉ះពាល់ប្រយោជន៍សាធារណៈ។

សម្តេចតេជោប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា មិនអាចទុកឲ្យមានការកាប់កាប់ដីចំណីឆ្នេរ ដែលប៉ះពាល់ប្រយោជន៍សាធារណៈបានទេ។
សម្ដេចបានសង្កត់ថា «វាមិនដែលម៉ែអាណាទៅយកដីភ្នំ ដីមាត់សមុទ្រ ហើយទៅកាន់កាប់ឆ្នេរនៅក្នុងសមុទ្រទៅទៀត វាមិនដែលមាន»។
សម្តេចបន្តថា ឥឡូវត្រូវធ្វើ អត់មានការតវ៉ាអីនោះទេ ដីរបស់រដ្ឋ រដ្ឋត្រូវយកវិញ។ អារឿងចេញប្លង់ដីឲ្យគេ លុបចោលវិញក៏បានដែរ អត់មានបញ្ហាអីនោះទេ។
សម្ដេចបញ្ជាក់ថា អាជ្ញាធរពេលខ្លះមានការទើសទាល់ដោយសារប៉ះអ្នកនេះ ប៉ះអ្នកនោះ ត្រូវបង្ខំចិត្តចេញប្លង់ឲ្យទៅ។ តែនាយករដ្ឋមន្រ្តីអត់បានដឹង បើនាយករដ្ឋមន្រ្តីដឹង លើកយោបល់មកមោឃភាពចោល។
ថ្លែងក្នុងពេលនោះដែរ សម្តេចតេជោក៏បានរំលឹកពីម្ចាស់ដីមួយកន្លែងដែលកាន់កាប់ដីចំណីឆ្នេរ និងសម្តេចបានអរគុណដែលបានចូលរួមសហការប្រគល់ដីឲ្យរដ្ឋវិញ។ ប៉ុន្តែបើតាមប្រមុខរដ្ឋាភិបាល បើមិនសហការក៏រដ្ឋត្រូវរឹបអូសដែរ។
តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីជាប់តំបន់ច្រាំង ឬឆ្នេរមិនខុសច្បាប់នោះទេ។ ប៉ុន្តែច្បាប់បានចែងថា ការកាន់កាប់ដីនៅតំបន់ឆ្នេរនិងពាមសមុទ្រ ត្រូវស្ថិតនៅរយៈចម្ងាយលើសពី១០០ ម៉ែត្រ គិតពីមាត់ឆ្នេរនិងមាត់ពាម (ពេលទឹកជោរអតិបរមា)៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ