Connect with us

ព័ត៌មានអន្ដរជាតិ

ចិន កំណត់ប្រទេសចំនួន ២០ សម្រាប់ទេសចររបស់ខ្លួនទៅកម្សាន្ត ក្នុងនោះក៏មាន កម្ពុជា ដែរ

បានផុស

នៅ

​ប្រទេសចិនបាន​បើកដំណើរការឲ្យធ្វើទេសចរណ៍​ជាក្រុមទៅក្រៅប្រទេសឡើងវិញ​ បន្ទាប់ពីបិទអស់រយៈពេល ៣ ឆ្នាំ ដែល​ជំរុញ​ឲ្យអ្នក​ស្រឡាញ់​ការ​ធ្វើ​ដំណើរ​កម្សាន្ត មានក្តីរីករាយឡើងវិញជាខ្លាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់ហាមប្រាមនៃដំណើរទេសចរណ៍ទៅក្រៅប្រទេស ត្រូវបានរដ្ឋាភិបាលចិន​ដកចេញនៅថ្ងៃចន្ទនេះ ប៉ុន្តែគោលដៅត្រូវបានកំណត់ត្រឹមតែ ២០ ប្រទេសប៉ុណ្ណោះដូចជា ប្រទេសកម្ពុជា ថៃ ឥណ្ឌូណេស៊ី រុស្ស៊ី និងអារ៉ាប់រួម ជាដើម ។ ដោយឡែក ចំពោះដំណើរកម្សាន្តទេសចរណ៍ទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ​គឺនៅមិនទាន់មានតម្រុ​យអនុញ្ញាតនៅឡើយទេ ។

បន្ទាប់ពីបើកឲ្យដំណើរការឡើងវិញ នៅអាកាសយានដ្ឋានទីក្រុង Guangzhou ក្នុងខេត្ត Guangdong ភាគខាងត្បូង បុគ្គលិកភ្នាក់ងារទេសចរណ៍ក្នុងស្រុក ឃើញមានអ្នកដំណើរចិនជាច្រើននាក់ កំពុងរៀបចំហោះហើរភ្លាមៗទាំងនៅពាក់កណ្តាលអធ្រាត្រ ។

ទន្ទឹមនឹងនេះ ភ្នាក់ងារទេសចរណ៍ចិន បានជំរុញកិច្ចខិតខំប្រឹងប្រែងបង្កើនការរៀបចំដំណើរទេសចរណ៍ជាក្រុមនៅក្រៅប្រទេស បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាល ។ ក្នុងនោះ ទីភ្នាក់ងារក្នុងខេត្ត Guangdong និយាយថា ដំណើរទេសចរណ៍ទាំងអស់ដែលក្រុមហ៊ុនផ្តល់ជូនត្រូវបានកក់ពេញទាំងអស់ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលចិន បានហាមឃាត់ភ្នាក់ងារទេសចរណ៍ក្នុងស្រុកទាំងអស់ មិនឲ្យលក់កញ្ចប់ធ្វើដំណើរក្រៅប្រទេសចាប់តាំងពីខែមករា ឆ្នាំ ២០២០ មក ដោយសាររោគរាតត្បាតកូវីដ ១៩ ផ្ទុះឡើងជាថ្មីនៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ ប៉ូឡូញ នឹងសាងសង់របងអគ្គិសនីជំនួសបន្លាលួសតាមព្រំដែនជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៤ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៤ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម