ព័ត៌មានជាតិ
ភរិយាលោក កឹម សុខា និងមេបក្សនានាផ្ញើសាររំលែកទុក្ខចំពោះមរណភាពលោកស្រី ប៊ុន សុថា
លោកស្រី តែ ចន្ទមនោ ភរិយាលោក កឹម សុខា បានទៅគោរពវិញ្ញាណក្ខន្ធលោកស្រី ប៊ុន សុថា ដែលត្រូវជាប្អូនស្រីពៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ខណៈលោក កឹម សុខា សម្ដែងការសោកស្តាយដែលមិនបានចូលរួមក្នុងពិធីបុណ្យសព។

លោកស្រី ប៊ុន សុថា ប្អូនស្រីពៅបង្កើតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទទួលមរណភាព ក្នុងអាយុ ៦៧ឆ្នាំ ដោយរោគាពាធ កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ។ មរណភាពលោកស្រី ប៊ុន សុថា នាពេលនេះ បានបន្សល់នូវក្ដីអាឡោះអាល័យ និងក្ដីសោកស្ដាយបំផុតសម្រាប់ក្រុមគ្រួសារ បងប្អូន កូនក្មួយ និងសាច់ញាតិនៃសព។
ប៉ុន្តែ អ្វីដែលមានការចាប់អារម្មណ៍នោះ នៅថ្ងៃព្រឹកថ្ងៃទី៦ ខែមកុម្ភៈនេះ លោកស្រី តែ ចន្ទមនោ ភរិយាលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានទៅគោរពវិញ្ញាណក្ខន្ធលោកស្រី ប៊ុន សុថា ដោយផ្ទាល់។ ក្រៅពីភរិយាលោក កឹម សុខា ក៏មានថ្នាក់ដឹកនាំគណបក្សនយោបាយជាច្រើនបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះដែរ។

នៅក្នុងនោះ កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ លោក ចេប គឹមអ៊ាង អនុប្រធានគណបក្សភ្លើងទៀនបានដឹកនាំថ្នាក់ដឹកនាំគណបក្សចូលរួមគោរពវិញ្ញាណក្ខន្ធលោកស្រី ប៊ុន សុថា និងបាននាំយកសារលិខិតចូលរួមរំលែកទុក្ខរបស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងកម្រងផ្កា និងបច្ច័យមួយចំនួនដែរ។
ដោយឡែក ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា រួមទាំងគណបក្សសញ្ជាតិកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សខ្មែរតែមួយ ក៏ផ្ញើសារលិខិតជូនសម្ដេចតេជោ ហ៊ុន សែន ដោយបានចូលរួមរំលែកទុក្ខ និងសម្ដែងការសោកស្ដាយបំផុតចំពោះមរណភាពលោកស្រី ប៊ុន សុថា។
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាំងនាមឲ្យគ្រួសារសព ក៏បានផ្ញើលិខិតថ្លែងអំណរគុណដល់បណ្ដាថ្នាក់ដឹកនាំគណបក្សនយោបាយទាំងអស់ដែលបានផ្ញើលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពប្អូនស្រីពៅបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕


ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


