ព័ត៌មានជាតិ
ជនក្លែងបន្លំសញ្ញាបត្រវេជ្ជបណ្ឌិត បើចាប់បានអាចជាប់ពន្ធនាគារប៉ុន្មានឆ្នាំ?
សមត្ថកិច្ចកំពុងស្រាវជ្រាវរកតាមចាប់ខ្លួនជនសង្ស័យ ៣ នាក់ដែលបានក្លែងបន្លំសញ្ញាបត្រវេជ្ជបណ្ឌិតពេទ្យ នៅខេត្តកំពង់ស្ពឺ។
ការស្រាវជ្រាវតាមចាប់ខ្លួន បានធ្វើឡើងបន្ទាប់ពី គណៈគ្រូពេទ្យកម្ពុជា រកឃើញករណីក្លែងបន្លំករណីប្រើប្រាស់សញ្ញាបត្រវេជ្ជបណ្ឌិតក្លែងក្លាយ ដែលយកទម្រង់តាមសញ្ញាបត្រ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានប្រាប់កម្ពុជាថ្មីថា បញ្ហានេះ គណៈគ្រូពេទ្យកម្ពុជា បានប្រគល់ឲ្យប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត ចាត់វិធានការតាមផ្លូវច្បាប់ នឹងដកហូតសញ្ញាបត្រ ឈ្មោះ សាយ សុវណ្ណ ម៉ក់ សុខជា និងខា វ៉េងហួត។
លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់កម្ពុជាថ្មីដែរថា សមត្ថកិច្ចកំពុងធ្វើចំណាត់ការលើបញ្ហានេះ។
យោងតាមមាត្រា ៦២៩ នៃក្រមហ្មទណ្ឌ ការក្លែងបន្លំឯកសារសាធារណៈ គឺជាបទល្មើសឧក្រិដ្ឋ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ។
សូមរម្លឹកថា ជនសង្ស័យ៣នាក់ មានឈ្មោះ សាយ សុវណ្ណ ម៉ក់ សុខជា និងខា វ៉េងហួត នៅខេត្តកំពង់ស្ពឺ បានក្លែងបន្លំសញ្ញាបត្រវេជ្ជបណ្ឌិត ដែលបានយកទម្រង់តាមសញ្ញាបត្ររបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិស្នើសុំការផ្ទៀងផ្ទាត់ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយរកឃើញថា សញ្ញាបត្រវេជ្ជបណ្ឌិតរបស់អ្នកទាំង៣ពុំមែនជាសញ្ញាបត្រដែលចេញដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនោះ ទេ។
គណៈគ្រូពេទ្យជាតិ ស្នើឲ្យក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ស្ពឺ មានវិធានការទៅលើជនសង្ស័យទាំង៣នាក់ដោយដកហូតសញ្ញាបត្រដើមរបស់ ពួកគេ នឹងចាត់វិធានការតាមផ្លូវច្បាប់ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ស្តីពីការក្លែងបន្លំឯកសារ៕





អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន