ព័ត៌មានជាតិ
អាហារូបករណ៍ ចេនហ្ស៊ី ផ្តល់ឱ្យសិស្សមានបំណងសិក្សានៅសាកលវិទ្យាល័យ៣
មូលនិធីព្រីនស៍ ផ្តល់អាហារូបករណ៍ចេនហ្ស៊ី (Chen Zhi) ជំនាន់ទី២សម្រាប់ឆ្នាំសិក្សា២០២៣ ដល់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់បាក់ឌុប ឆ្នាំ២០២១ ឬ ឆ្នាំ២០២២ មានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យចំនួននៅភ្នំពេញ។ អាហារូបករណ៍នេះ ក៏មានការចូលរួមពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

អាហារូបករណ៍ចេនហ្ស៊ី ផ្តល់ជូននៅ៣សាកលវិទ្យាល័យមានដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីអាហារូបករណ៍បានផ្តល់នូវអាហារូបករណ៍ពេញលេញ ប្រាក់ឧបត្ថម្ភ និងកម្មវិធីអភិវឌ្ឍខ្លួនដល់សិស្សានុសិស្ស កម្មសិក្សា និងឱកាសការងារដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០ នាក់ក្នុងរយៈពេលប្រាំពីរឆ្នាំ។
សម្រាប់មុខជំនាញសិក្សាផ្សេងៗនៅក្នុងសាកលវិទ្យាល័យទាំង៣ ដែលមូនិធិផ្តល់អាហារូបករណ៍មានដូចជា៖
១.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
– ផ្នែកវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន
– ផ្នែកព័ត៌មានវិទ្យា
– ផ្នែកការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
– ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។

២.វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)
– ផ្នែកវិស្វកម្មសំណង់ស៊ីវិល។

៣.សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM)
– ផ្នែកសេដ្ឋកិច្ចឌីជីថល
– ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។

រីឯ លក្ខខណ្ឌក្នុងការចុះឈ្មោះ និសិត្សត្រូវតែមានសញ្ជាតិខ្មែរ និងជាសិស្សបញ្ចប់ថ្នាក់ទុតិយភូមិឆ្នាំ២០២១ ឬ ឆ្នាំ២០២២។ ចំពោះសិស្សនិស្សិតដែលមានបំណងចង់ដាក់ពាក្យអាហារូបករណ៍នេះ គឺអាចដាក់បានតាមរយៈ shorturl.at/fLOU2 ។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។
សូមជម្រាបថា បេក្ខជនដែលជាប់ក្នុងវគ្គដាក់ពាក្យតាមប្រព័ន្ធអនឡាញតាមតំណភ្ជាប់ខាងលើ គឺត្រូវជួបសម្ភាសន៍ផ្ទាល់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ការសម្ភាសន៍ធ្វើឡើងពីរភាសាគឺភាសាខ្មែរ និងភាសាអង់គ្លេស។ សម្រាប់សម្ភាសន៍ជាភាសាខ្មែរគឺសម្ភាសន៍សម្រាប់សិស្សានុសិស្សដែលចង់សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ សម្រាប់សិស្សដែលមានបំណងសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ត្រូវសម្ភាសន៍ជាភាសាអង់គ្លេស៕
ដោយ៖ អុន ស្រីមាន
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


