Connect with us

ព័ត៌មានអន្ដរជាតិ

ទារកទើបកើត១៦នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក ក្នុងគ្រោះរញ្ជួយដីនៅតួកគី 

បានផុស

នៅ

ទារក​ដែល​​គេ​រក​ឃើញក្រោមគំនរបាក់បែកនៃអគារ ក្រោយ​ការ​រញ្ជួយ​ដីក្នុងប្រទេស​តួកគី និង​ស៊ីរី​ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ Etlik ក្នុង​រដ្ឋធានី​អង់ការ៉ា ​ដោយ​សុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះរបស់លោកប្រធានាធិបតី Recep Tayyip Erdoğan ត្រូវបានប្រើ ដើម្បីដឹកទារកចំនួន១៦នាក់ចេញពីតំបន់ Kahramanmaras ទៅកាន់ទីក្រុង អង់ការ៉ា បន្ទាប់ពីគ្រោះរញ្ជួយដីពីរលើកកម្រិត៧.៨រ៉ិចទ័រ និង៧.៥រ៉ិចទ័រ វាយប្រហារកាលពីថ្ងៃចន្ទទី០៦ខែកុម្ភៈ។

យន្តហោះនេះ ត្រូវបានដាក់ឲ្យឈរជើងត្រៀមសម្រាប់សកម្មភាពទាក់ទងនឹងគ្រោះរញ្ជួយដី រួមទាំងការដឹកក្រុមគ្រូពេទ្យ និងជំនួយទៅកាន់តំបន់នានានៃប្រទេសផងដែរ។

មិនត្រឹមតែប៉ុណ្ណឹង យន្តហោះនេះ​ក៏​ត្រូវ​បាន​គេ​ប្រើ ​ដើម្បី​ដឹក​អ្នក​របួស​ធ្ងន់​ទៅ​កាន់​ទីក្រុង​អង់ការ៉ា ​ដើម្បី​ព្យាបាលផងដែរ។

ទារកទាំង១៦នាក់នៅលើយន្តហោះនេះ ត្រូវបានគេរកឃើញនៅតែម្នាក់ឯងទាំងគ្មានឪពុកម្តាយឬបងប្អូននៅក្បែរ ក្នុងតំបន់រញ្ជួយដី។

រូបភាពដ៏រំជួលចិត្ត បង្ហាញពីទារកនៅក្នុងដៃអ្នកជួយសង្គ្រោះលើយន្តហោះ រុំដោយភួយ ចំពេលអាកាសធាតុចុះត្រជាក់នៅក្នុងប្រទេសតួកគី។

ទារកទាំងនោះមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ ខណៈមកទល់ពេលនេះ អាជ្ញាធរមិនទាន់អាចទាក់ទងទៅក្រុមគ្រួសាររបស់ពួកគេបានឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អព្ភូតហេតុ! ទារិកា ចាប់កំណើតក្រោមគំនរអគារបាក់បែក ក្នុងសោកនាដកម្មរញ្ជួយដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម