ព័ត៌មានជាតិ
បន្ទាន់! កងពលតូចដឹកជញ្ជូនលេខ៩៩ ដឹកជំនួយបន្ថែមសម្តេចតេជោ ចេញទាំងយប់ទៅកាន់ខេត្តបន្ទាយមានជ័យ
ភ្នំពេញ ៖ នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ កងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកជំនួយបន្ថែមរបស់សម្តេចតេជោ ចេញទៅទាំងយប់ទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីប្រគល់ជូនគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងការរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ការដឹកជំនួយបន្ថែមនេះ ដោយមានបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ហើយបានចេញរថយន្តចំនួន៣១គ្រឿង។

សម្តេចតេជោ កាលពីម្សិលមិញបានប្រកាស ឧបត្ថម្ភថវិកាបន្ថែម ៥០០លានរៀល និងជំនួយមួយចំនួនទៀតទៅខេត្តបន្ទាយមានជ័យដូចជា ឃីតចំនួន៥ពាន់ឃីត មីចំនួន៥ពាន់កេស និងទឹកសុទ្ធចំនួន១ម៉ឺនកេស ដែលថវិកា និងជំនួយទាំងនេះ ត្រូវបានក្រសួងសុខាភិបាលចាត់ចែង ដឹកជញ្ជូនទៅប្រគល់ជូនគណៈអភិបាលខេត្តបន្ទាយមានជ័យទាំងយប់នេះតែម្តង ក្នុងការរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ៕
កែសម្រួលដោយ ៖ នាគព័ន្ធ



-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


