ជីវិតកម្សាន្ដ
ហ្វាន ពីងពីង បណ្ដើរគូស្នេហ៍ជាសាធារណៈ ជាសេដ្ឋីវាល់លាន នៅក្នុងប្រទេសចិន
កាលពីកន្លងទៅ កំពូលតារាស្រី ហ្វាន ពីងពីង តែងតែព្យាយាមលាក់មុខគូស្នេហ៍ មិនឱ្យទស្សនិកជនដឹងឡើយថា នរណាជាគូស្នេហ៍ពិតប្រាកដរបស់នាង ដូច្នេះហើយទើបបានជាអ្នកគាំទ្រមួយចំនួនចេះតែផ្សំផ្គុំនឹងបុរសនេះឬបុរសនោះ រាល់ពេលដែលឃើញនាងស្និទ្ធស្នាលជាមួយ។

ប៉ុន្តែថ្មីៗនេះ សារព័ត៌មានចិនបានរាយការណ៍ថា រាជិនីសម្រស់ ហ្វាន ពីងពីង លែងលាក់មុខគូស្នេហ៍ទៀតហើយ ព្រោះនាងបានបង្ហាញសាធារណៈខ្លួនជាមួយមិត្តប្រុស ជាអ្នកជំនួញវាល់លានមួយរូប នៅឯតំបន់ទេសចរណ៍មួយក្នុងស្រុកកំណើតរបស់គាត់ នៅខេត្ត សានទុង (Shandong) ។

តាមរយៈរូបភាពដែលប្រមាញ់បានគេឃើញ ហា្វន ពីងពីង ស្លៀកសម្លៀកបំពាក់ដ៏ប្រណិត កាន់ដៃគូស្នេហ៍បណ្ដើរគ្នាដើរលេងនៅកន្លែងកម្សាន្តសាធារណៈមួយ។ ចំណេកមិត្តប្រុសរបស់នាង ក៏មិនខ្លាចក្នុងការបង្ហាញក្តីស្រឡាញ់ជាសាធារណៈចំពោះនាងឡើយ។ មិនតែប៉ុណ្ណោះ តារាស្រីវ័យ ៤១ឆ្នាំរូបនេះ បានបង្ហោះរូបថតផ្អែមល្ហែម ជាមួយគូស្នេហ៍នៅលើបណ្ដាញសង្គមទៀតផង។

ថ្វីត្បិតកាយវិការរបស់ ហ្វាន ពីងពីង ហាក់ស្អិតរមួតគ្នាខ្លាំងជាមួយមិត្តប្រុសយ៉ាងណាក្ដី ប៉ុន្តែពួកគេមិនទាន់ទម្លាយពេលារៀបការនៅឡើយទេ។ យ៉ាងណាមិញ ជាមួយគ្នានេះ លេចឮពាក្យចចាមអារ៉ាមថា ហ្វាន ពីងពីង បានរៀបការដោយសម្ងាត់រួចហើយ ខណៈអ្នកខ្លះថា នាងសអាចនឹងមានដំណឹងល្អឆាប់ៗ ដោយសារគេឃើញចិញ្ចៀនពេជ្រនៅលើដៃឆ្វេងរបស់នាង៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿង ‘The Idol’ របស់ Jennie នឹងចេញផ្សាយនៅពាក់កណ្ដាលឆ្នាំនេះ
ចុចអាន៖ ហ្វាន ពីងពីង នឹងវិលមកវិញក្នុងខ្សែភាពយន្តខ្នាតធំ ស្រលាញ់ភេទដូចគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


