វប្បធម៌ ជំនឿ
ផ្កា-ផ្លែឈើ នាំសំណាងពេញមួយជីវិត ក្នុងឱកាសចូលឆ្នាំ ចិន ខាងមុខនេះ
ផ្កានិងផ្លែឈើគឺជាគ្រឿងតុបតែងដ៏មានសារៈសំខាន់ជាខ្លាំង ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន ដែលកាន់តែជិតមកដល់នាពេលខាងមុខ។
គ្រូណុប សូមណែនាំពីផ្លែឈើនិងផ្កានាំសំណាង ដែលជនជាតិចិននិយមយកតុបតែងគេហដ្ឋាន និងជូនជាអំណោយទៅកាន់មនុស្សជាទីស្រលាញ់ ។
១. ផ្លែក្រូច តំណាងឲ្យភាពបរិបូរណ៍និងសុភមង្គលពេញមួយជីវិត

ក្រូចគឺជាផ្លែឈើមួយប្រភេទ ដែលជនជាតិចិនមិនអាចអាក់ខានបានឡើយ ក្នុងពិធីសំខាន់ៗ។ ពណ៌ទឹកក្រូចរបស់វា គឺមើលទៅដូចជាព្រះអាទិត្យ និងជានិមិត្តរូបនៃភាពសំបូរបែប នៃសុភមង្គលក្នុងគ្រួសារ។ ជាទូទៅ ជនជាតិចិនចូលចិត្តផ្ដល់ជាអំណោយដល់សមាជិកគ្រួសារ និងមនុស្សខ្លួនស្រលាញ់ជានិច្ច។
២. ក្រូចថ្លុង ផ្លែឈើនាំសំណាងនិងការឯកភាពក្នុងគ្រួសារ

នេះគឺជាផ្លែឈើដ៏សំខាន់មួយ មិនថាវាមានពណ៌បៃតងឬលឿងទុំឡើយ ។ ជនជាតិចិនមានជំនឿណាស់ ជាមួយផ្លែឈើប្រភេទនេះ ព្រោះត្រូវបានគេទទួលស្គាល់ថា នឹងនាំមកនូវសំណាងល្អ ការសាមគ្គីភាពក្នុងគ្រួសារផងដែរ។ ជាទម្លាប់ធម្មតាពេលសែន គេតែងដាក់ពីរផ្លែ គឺបានន័យថា ” របស់ល្អទាំងអស់ ច្រើនតែកើតឡើងជាពីរ” ។
៣. ពុទ្រាក្រៀម ទំពាំងបាយជូរ ផ្លែ Peach និងផ្លែក្រូចរបស់ចិន នាំសំណាងនិងវិបុលភាព


ផ្លែឈើមួយក្រុមនេះ គឺជានិមិត្តរូបនៃសំណាងល្អ ទ្រព្យសម្បត្តិ ភាពរុងរឿង និងតំណាងឲ្យការមានកូនចៅច្រើនក្នុងគ្រួសារ។ ទាំងនេះជាដង្វាយដ៏ពិសិដ្ឋ នៅក្នុងវត្តព្រះពុទ្ធសាសនា ហើយត្រូវបានប្រើក្នុងការចម្អិនអាហារផងដែរ។
៤. ផ្កាអ័រគីដេ តំណាងជីជាតិនិងភាពបរិបូរណ៍

អ័រគីដេគឺជាផ្កាដ៏ស្រស់ស្អាត និងឆើតឆាយ ហើយមានសឹងតែគ្រប់ពណ៌ ក្នុងប្រទេសយើង ចំណែកនៅក្នុងប្រទេសចិន ត្រូវបានគេចាត់ទុកថា ជានិមិត្តរូបនៃការមានកូនចៅច្រើន ឬសម្រាប់អ្នកទើបរៀបការថ្មីថ្មោង អាចមានកូនចៅភ្លាមៗ និងភាពសម្បូរបែបនៃលុយកាក់។
ផ្កាអ័រគីដេក៏ចម្រាញ់ចេញពីភាពប្រណីត និងភាពគ្មានទោសពៃរ៍។ ផ្កាទាំងនេះ ក៏ល្អសម្រាប់អំណោយក្នុងពិធីបុណ្យចូលឆ្នាំចិន នាខាងមុខនេះដែរ។
៥. ផ្កា Peach តំណាងឲ្យវិបុលភាព និងការលូតលាស់

នៅស្រុកយើងឥលូវក៏សំបូរនៅផ្កាប្លែកៗ ជាពិសេសក្នុងពេលមានបុណ្យទានម្ដងៗ។ សម្រាប់ជនជាតិចិន ផ្កា peach ជានិមិត្តរូបនៃស្នេហា ភាពរុងរឿងនិងការរីកចម្រើន។ ទាំងនេះគឺជាការពេញនិយមរបស់យុវវ័យនៅលីវ ដែលកំពុងតែស្វែងរកស្នេហា ។
៦. ផ្កា Peonies ភាពសម្បូរបែបនិងសន្តិភាព

ជាផ្កាដែលត្រូវបានផ្សារភ្ជាប់ ជាមួយនឹងភាពស្រស់ស្អាតរបស់មនុស្សស្រីស្លូតត្រង់ និងភាពទាក់ទាញរបស់នាងចេញពីខាងក្នុង។ ផ្កានេះត្រូវបានគេស្គាល់ថាជា“ ផ្កានៃទ្រព្យសម្បត្តិ និងកិត្តិយស” ។
៧. Pussy Willows ការលូតលាស់និងវិបុលភាព

ផ្កាប្រភេទនេះ គឺជាសញ្ញានៃការលូតលាស់ និងតំណាងឲ្យការមកដល់នៃភាពរុងរឿងក្នុងគ្រួសារណា ដែលបានដាក់តាំងលំអផ្កា Pussy Willows ក្នុងពិធីបុណ្យចូលឆ្នាំចិន ។
យ៉ាងណាមិញ ផ្កានិងផ្លែឈើទាំងអស់ សុទ្ធតែបានបង្កប់អត្ថន័យសារៈសំខាន់នៃរូបរាងរបស់វានីមួយៗ ហើយប្រភេទមួយណា ក៏ល្អសម្រាប់ពិធីបុណ្យជួបជុំ ឬក្នុងឱកាសផ្សេងៗផងដែរ៕
គ្រូ ណុប
ចុចអាន៖បម្រាម និងអប្បិយជំនឿបញ្ចៀសគ្រោះចង្រៃ កូនចៅ ចិន ត្រូវដឹង មុនចូលឆ្នាំប្រពៃណីមកដល់
ចុចអាន៖៥ យ៉ាងជាត្រណមធំ កូនចៅជាប់សែស្រឡាយ ចិន មិនអាចប្រព្រឹត្តិ នៅថ្ងៃសែនចូលឆ្នាំថ្មី បានឡើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៣ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៣ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


