Connect with us

ជីវិតកម្សាន្ដ

សោភា ទេពី ​បំផុស​ឲ្យ​យុវជន​ខ្មែរ​គាំទ្រ​ថែរក្សា​ក្បាច់គុន​ល្បុក្កតោ​

បានផុស

នៅ

តារាចម្រៀង​ស្រស់​សោភា​កញ្ញា សោភា ទេពី កាន់តែ​ធ្វើ​ឲ្យ​មហាជន​គាំទ្រ ​និង​ចាប់អារម្មណ៍​ថែម​ទៀត​ ស្រប​ពេល​ដែល​តារា​ស្រី​រូបនេះ ​បាន​បំផុសស្មារតី​ឲ្យ​យុវជន​ខ្មែរ​ ​ចូលរួម​ថែរក្សា ​និង​គាំទ្រ​​ ការពារ​ក្បាច់គុន​បុរាណ​ខ្មែរ​ល្បុក្កតោ​។​

ការប្រកាស​របស់​តារាចម្រៀង​ស្រី​កញ្ញា សោភា ទេពី ដោយសារតែ​​សង្កេតឃើញ​ពេល​បច្ចុប្បន្ន​យុ​វ​ជន​ខ្មែរ​មួយចំនួន​ហាក់​មិនសូវ​ចាប់អារម្មណ៍​ ឬ​ចូល​រួម​លើកស្ទួយ​វិស័យនេះ ​ឲ្យ​បាន​ផុស​ផុល​នោះ​ឡើយ​។​ ជាមួយ​គ្នានេះដែរ សោភា ទេពី ក៏បាន​អះអាង​ថា ​ខ្លួន​ស្រលាញ់​វិស័យ​មួយ​នេះ ​ហើយ​សន្យា​ចូល​រួម​ហ្វឹកហាត់​ដើម្បី​លើកស្ទួយ​ក្បាច់ល្បុក្កតោ​ខ្មែរ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា សោភា ទេពី បាន​រៀបរាប់​ប្រាប់​ពី​អារម្មណ៍​ខ្លួន​ថា​ ល្បុក្កតោ​ជា​មរតក​កេរ្តិ៍តំណែល​ជាតិខ្មែរ​​ យើង​ត្រូវ​ថែរក្សា​ឲ្យ​បាន​គង់វង្ស ខ្ញុំ​ស្រលាញ់​ក្បាច់គុន​បុរាណ​ខ្មែរ​ ព្រោះ​ខ្ញុំ​ជា​កូន​ខ្មែរ​។ ​ខ្ញុំ​ត្រូវ​ខំ​ព្យា​យាម​ហ្វឹក​ហាត់​ឲ្យ​ចេះ​គ្រប់​ក្បាច់​ដើម្បី​លើកស្ទួយ​វប្បធម៌​ និង​កុំ​ឲ្យ​បាត់បង់​ និង​ដើ​ម្បី​កម្ចាត់សត្រូវ​។​

ការអះអាង​ពី​ឆន្ទៈ​របស់ សោភា ទេពី ក្នុង​ការចូល​រួម​ចំណែ​ក​ថែរក្សា​ការពារ​ក្បាច់គុន​បុរាណ​ខ្មែរ​ ល្បុក្ក​តោ​នេះដែរ​ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​សម្តែង​ការគាំទ្រ ​និង​សរសើរ​ឆន្ទៈរបស់​នាង​ ខណៈ​សព្វថ្ងៃ​មាន​យុវវ័យ​ខ្លះ​តែង​មើលរំលង​​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម