ព័ត៌មានអន្ដរជាតិ
ណាតូ នឹងមិនឲ្យ រុស្ស៊ី ឈ្នះសង្គ្រាមនៅ អ៊ុយក្រែន ដាច់ខាត
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូបាននិយាយកាលពីថ្ងៃសុក្រថា អង្គការណាតូនឹងមិនអនុញ្ញាតឲ្យរុស្ស៊ីឈ្នះសង្គ្រាមនៅអ៊ុយក្រែនដាច់ខាត ពីព្រោះថា “វានឹងក្លាយជាសោកនាដកម្ម” ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អំឡុងពេលចូលរួមក្នុងសន្និសិទសន្តិសុខទីក្រុង Munich, លោក Stoltenberg ក៏បានរំលឹកឡើងវិញនូវការគាំទ្ររបស់អង្គការណាតូសម្រាប់អ៊ុយក្រែន ហើយលោកបានសង្កត់ធ្ងន់ថា សង្គ្រាមបានបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ។
ប្រមុខណាតូរូបនេះបញ្ជាក់ថា “យើងនឹងមិនអនុញ្ញាតឲ្យប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ឈ្នះសង្រ្គាមនេះនោះទេ ។ វានឹងក្លាយជាសោកនាដកម្មមួយសម្រាប់អ៊ុយក្រែន ប៉ុន្តែក៏មានគ្រោះថ្នាក់ខ្លាំងសម្រាប់យើងផងដែរ” ។

លោក Stoltenberg បានពន្យល់ថា អង្គការណាតូកំពុងធ្វើតាមកិច្ចសហប្រតិបត្តិការយោធាដ៏ជិតស្និទ្ធរវាងរុស្ស៊ី និងចិន ខណៈដែលពួកគេធ្វើលំហាត់សមយុទ្ធរួមគ្នា ទាំងការល្បាតជើងទឹក និងការល្បាតតាមអាកាសរួមគ្នា” ។
ជាចុងក្រោយលោកបាននិយាយទៀតថា “សង្គ្រាមនៅអ៊ុយក្រែនកំពុងបង្ហាញពីអសន្តិសុខមិនត្រឹមតែស្ថិតក្នុងតំបន់ទេ ប៉ុន្តែវាជាបញ្ហាសកល ហើយប្រសិនបើរុស្ស៊ីឈ្នះសង្គ្រាមនៅអ៊ុយក្រែន នោះនឹងប៉ះពាល់ដល់គោលនយោបាយការបរទេស និងសន្តិសុខរបស់ចិនផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់