Connect with us

ជីវិតកម្សាន្ដ

Jun Ji Hyun និង Son Heung Min ភ្ញាក់ផ្អើលខ្លាំង ពេលជួបគ្នាចៃដន្យនៅទីក្រុងឡុងដ៍

បានផុស

នៅ

កាលពីថ្ងៃទី ២០ ខែកុម្ភៈ តារាសម្តែងជួរមុខ Jun Ji Hyun និងកីឡាករបាល់ទាត់ Son Heung Min បាន​ចូលរួម​កម្មវិធី Burberry 2023 F/W Collection នៅ London Fashion Week ខណៈ​អ្នក​ទាំងពីរ​បាន​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ នៅ​ពេល​បាន​ជួប​គ្នា​ដោយ​ចៃដន្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន W Korea បានចែករំលែក​វីដេអូ​របស់​កំពូល​តារា​ទាំង ២ដួង​ក្នុង​កម្មវិធី​តែមួយ ស្របពេលដែលអ្នកគាំទ្រទូទាំងពិភពលោកឃើញហើយ ​ពិតជាមាន​ក្ដី​រំភើប​ចិត្ត​ដែល​បាន​ឃើញ​អ្នក​ទាំង​ពីរ​កំពុង​សន្ទនា​គ្នាយ៉ាងសប្បាយ​រីករាយ។ហើយ​នេះ​ក៏​ជា​រូបភាព​ដ៏​កម្រ​បំផុត ​រវាង​តារា​ជួរមុខ ​និង​កីឡាករ​ជម្រើស​ជាតិ​កូរ៉េខាងត្បូង។

ទន្ទឹម​នោះ​ដែរ Jun Ji Hyun បាន​និយាយ​ថា “អរគុណ​ខ្លាំង​ណាស់​សម្រាប់​ការ​ចុះ​ហត្ថលេខា​របស់​អ្នក” ខណៈ Son Heung Min បាន​ឆ្លើយ​ថា “មិន​អី​ទេ ខ្ញុំ​ត្រូវ​តែ​ចុះ​ហត្ថលេខា​”។ តួឯកស្រីក្នុងរឿង “សង្សាខ្ញុំជាមនុស្សភពផ្កាយ” ក៏បន្ថែមទៀតថា នាងជាអ្នកគាំទ្រដ៏ធំរបស់ Son Heung Min រហូតធ្វើឲ្យលោករំភើបនិងនិយាយអរគុណដល់នាងថា នេះជា​កិត្តិយស​សម្រាប់លោកធំបំផុត។

សូមជម្រាបដែរថា Jun Ji Hyun ជាតារាសម្ដែងដែលអ្នកគាំទ្រទូទាំង​ប្រទេស​កូរ៉េដឹងថា​​ នាង​ជា​តួ​ឯកស្រី​ក្នុងរឿងល្បីៗជាច្រើនដូចជា “My Love from the Star”, “Assassination​ “, “The Legend of the Blue Sea” និង “Jirisan” ។ ដោយឡែក​សម្រាប់ Son Heung Min គឺ​ជា​កីឡាករ​បាល់ទាត់​ដែល​លេង​ឲ្យ​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur ក្នុង​ទីក្រុង​ឡុងដ៍ និង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​នា​ពេល​នេះផងដែរ៕

ប្រែសម្រួល៖ សាង ​ស្រីល័ក្ខ

ចុចអាន៖បង្ហាញមុខតារាស្រីលំដាប់ពិភពលោក ៤ រូប មានឥទ្ធិពលបំផុតនៅលើ IG

ចុចអាន៖Jisoo កំពុងសំងំផលិតអាល់ប៊ុមទោល ចាយទុនមិនចេះតិចលានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម