ព័ត៌មានជាតិ
មកស្គាល់រមណីយដ្ឋានធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្ត ១១កន្លែងនៅខេត្តកោះកុង
កោះកុង គឺជាខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិ មានសក្តានុពលខាងផ្នែកទេសចរណ៍ ដូចជា តំបន់អេកូទេសចរណ៍ធម្មជាតិ ព្រៃកោងកាង ទឹកធ្លាក់ តំបន់ឆ្នេរ តំបន់ផ្កាថ្ម និងតំបន់កោះមួយចំនួន។

ខេត្តនេះ ក៏មានរមណីយដ្ឋានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត ចំនួន ១១កន្លែងផងដែរ។
រមណីយដ្ឋានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត ចំនួន ១១កន្លែងនេះ មានដូចជា៖
រមណីយដ្ឋាន ចេតីយ ឃុន ឆាង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

រមណីយដ្ឋាន ឆ្នេរប៉ាក់ខ្លង ស្ថិតនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

បូជនីយដ្ឋាន ព្រះអង្គគោកធ្លក ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

រមណីយដ្ឋានទេសចរណ៍ ព្រៃកោងកាងពាមក្រសោប ស្ថិតនៅភូមិពាមក្រសោប១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា

រមណីយដ្ឋានអេកូទេសចរណ៍ តាតៃក្រោម ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង

រមណីយដ្ឋានទេសចរណ៍ធម្មជាតិតំបន់អារ៉ែង ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង

រមណីយដ្ឋាន ទេសចរណ៍ជីផាត ស្ថិតភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង

រមណីយដ្ឋានកោះឆ្នេរ កោះស្តេច ស្ថិតភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ

ឆ្នេរកោះកុងក្រៅ និងតំបន់ជុំវិញស្រុកោះកុង

រមណីយដ្ឋានទេសចរណ៍ ស្តឹងពពក ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល

រមណីយដ្ឋាន ឆ្នេរនេសាទ ស្ថិតនៅភូមិនេសាទ ឃុំព្រោយស្វាយ ស្រុកស្រែអំបិល៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៣ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoមកដឹងលក្ខខណ្ឌក្រុមទាំង ៨ អាចមកលេងតេជោលីគ និងរូបមន្តប្រកួតពីមួយជុំទៅមួយជុំ


