សេដ្ឋកិច្ច
លោក គី សេរីវឌ្ឍន៍៖ ២០២៥ ចិន នឹងវិនិយោគខ្លាំងលើវិស័យសេវាកម្ម និងឧស្សាហកម្មគ្រឿងអេឡិកត្រូនិកនៅកម្ពុជា
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានព្យាករថា នៅក្នុងឆ្នាំ២០២៥ អ្នករកស៊ីចិន នឹងវិនិយោគក្នុងប្រទេសកម្ពុជាលើវិស័យសេវាកម្ម និងវិស័យឧស្សាហកម្មគ្រឿងអេឡិកត្រូនិក ជាជាងការវិនិយោគលើវិស័យអចលនទ្រព្យ។

មានកត្តា២យ៉ាងដែលនាំឱ្យលោកបណ្ឌិត គី សេរីវឌ្ឍន៍ ព្យាករបែបនេះ។ កត្តាទី១ គឺបណ្តាលមកពីពិភពលោកមានវិបត្តិកូវីដ-១៩ ជាប់គាំងសេដ្ឋកិច្ច មនុស្សស្ថិតនៅក្នុងវិបត្តិមួយដែលអាចប៉ះពាល់ដល់បញ្ហាផ្លូវចិត្ត។ កត្តាទី២ គឺសំណង់អគាររបស់ចិនដែលនៅជាប់គាំងក្នុងខេត្តព្រះសីហនុ មានច្រើនដែលមិនទាន់បានប្រើប្រាស់ ដូច្នេះ ចិននឹងកែច្នៃអគារទាំងនោះ និងទាញយកប្រយោជន៍ពីវិស័យសេវាកម្មត្រឡប់មកវិញ។

លោកបានបន្តថា វិស័យបន្ទាប់ គឺវិស័យឧស្សាហកម្មគ្រឿងអេឡិកត្រូនិក ដែលត្រូវបង្វែរការផលិតគ្រឿងអេឡិកត្រូនិកពីប្រទេសចិនមកកម្ពុជា។ លោកមានប្រសាសន៍ថា៖ “ចិន នឹងក្លាយទៅជាប្រទេសលែងផលិតគ្រឿងអេឡិកត្រូនិក។ មួយចំនួនធំនោះ គឺបានចូលមកវៀតណាមរួចទៅហើយ អ៉ីចឹងនៅសល់មួយចំនួនទៀត នឹងព្រលែងមកដល់ប្រទេសកម្ពុជា ដែលកម្ពុជាត្រូវតែត្រៀមខ្លួន សម្រាប់ការបណ្តុះកម្លាំងពលកម្មរបស់យើងឱ្យមានវិជ្ជាជីវៈទៅលើវិស័យអេឡិកត្រូនិក និងមេកាត្រូនិក”។
បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ មេកាត្រូនិក គឺជាបូកបញ្ចូលគ្នារវាងអេឡិកត្រូនិក និងមេកានិក ហើយលោកអះអាងថា នៅកម្ពុជាមិនទាន់មានមេកាត្រូនិកនេះនៅឡើយទេ ស្របពេលដែលប្រទេសដទៃទៀតមានភាពជឿនលឿន និងប្រើប្រព័ន្ធនេះអស់រយៈពេលជាយូរមកហើយ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន