ជីវិតកម្សាន្ដ
មហាជនម្ខាងទៀតចេញមុខការពារ Bella ថា នាងមិនបានយកមុខពេលថតកៀក Mew ទេ
មកទល់ពេលនេះបញ្ហារបស់តារាស្រី Bella Ranee ពិតជាមិនបញ្ចប់ដោយងាយៗនោះទេ បន្ទាប់ពីធ្លាយឃ្លិបចោតនាងថា យកមុខពេលថតកៀក Mew Nittha ពេលនេះមានមហាជនម្ខាងទៀត បានចេញមុខការពារនាងវិញថា មិនមែនការពិតឡើយ។

ឃ្លិបចុងក្រោយមួយដែលគេគេជីកកកាយពីព្រឹត្តិការណ៍កាបូបម៉ាកល្បីៗ ដែលមានតារាសម្ដែងអញ្ជើញចូលរួមដោយអ្នកលេងអ៊ីនធឺណេតបានចោទប្រកាន់ Bella ថា នាងយកមុខតែឯងមិនឲ្យតារាសម្ដែង Mew Nittha បានចេញមុខពេលកំពុងថតកៀកគ្នាទេ។ លើសពីនេះ ក្នុងឃ្លិបនោះគេឃើញ Mew ត្រូវគេចខ្លួនទៅម្ខាង និងសម្ដែងទឹកមុខមិនពេញចិត្ត ខណៈពេលដែលគ្រប់គ្នាឈរចំហៀង Bella ក៏ឈរយ៉ាងលេចធ្លោនៅកណ្ដាលគេឯង ដោយមិនខ្វល់ពីអ្នកផ្សេងទៀត។

យ៉ាងណាមិញរហូតមកដល់ពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណិតម្ខាងទៀតចេញមកតវ៉ាដោយអះអាងថា Bella មកយឺតជាងអ្នកផ្សេង ទើបត្រូវឈរកណ្តាល។ នោះក៏ព្រោះតែ Bella ជាតួសំខាន់ក្នុងព្រឹត្តិការណ៍នេះ ព្រោះនាងធ្លាប់ធ្វើការជាមួយម៉ាកល្បីៗ។ បន្ទាប់ពីព្រឹត្តិការណ៍នេះ នាងបានជិះយន្តហោះទៅចូលរួមព្រឹត្តិការណ៍របស់ម៉ាកនៅទីក្រុង Milan បូករួមទាំង IG របស់ម៉ាកយីហោក៏បានបង្ហោះរូបថត Bella ជាមួយតារាអន្តរជាតិជាច្រើនដូចជា “Friends of the House” និង “ភ្ញៀវពិសេស” ដែលមកក្នុងការងារបែបនេះផងដែរ។

លើសពីនេះ ប្រសិនបើអ្នកមើលដោយប្រុងប្រយ័ត្ន អ្នកនឹងឃើញថាមានបុគ្គលិកម្នាក់បានរៀបចំកន្លែងឈរសម្រាប់តារានីមួយៗនៅពេលថតរូបជាក្រុម។ មិនមែនតួឯកស្រីជាអ្នកលួចកន្លែង ឬចាក់សោខ្លួនតាមរបៀបដែលអ្នកខ្លះធ្វើរឿងនោះទេ។ ប្រសិនបើអាច សុំបញ្ឈប់រាល់ការចោទប្រកាន់មកកាន់ Bella ទៀតទៅ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះរឿងគេចោទយកមុខពេញប្រទេស Bella បង្ហោះសំណេរវែងមួយ
ចុចអាន៖បុគ្គលមួយក្រុមទម្លាយចរិតពិតរបស់ Bella នៅពីក្រោយឆាកសម្ដែង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


