ជីវិតកម្សាន្ដ
ផ្ទុះរឿងគេចោទយកមុខពេញប្រទេស Bella បង្ហោះសំណេរវែងមួយ
តារាស្រី Bella Ranee ដែលថ្មីៗនេះនាងកំពុងប្រឈមនឹងបញ្ហារឿងអាស្រូវ ដែលអ្នកនិយមលេងអ៊ីនធឺណិតជីកកកាយនៅឃ្លិបចាស់ៗពីមុនមកចែករំលែករហូតដល់បង្កើតជា hashtag #Bella និន្នាការនៅលើ twitter និងបណ្ដាញសង្គម IG យ៉ាងខ្លាំងក្លា។

យ៉ាងណាមិញ ងាកទៅបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ Bella ឯណោះវិញ បើទោះបីជាខ្លួនកំពុងក្លាយជាប្រធានបទគេជជែកពាសពេញប្រទេសក្ដី តែនាងហាក់បង្ហាញសកម្មភាពធម្មតាតាមរយៈការចែករំលែកការបង្ហោះស្ទូរីរបស់តារាស្រី Noon Ramida Prapatnobon ដោយជួយបរិច្ចាគឈាមដល់មិត្តជិតស្និទ្ធនៅមន្ទីរពេទ្យ Ramathibodi ឯណោះវិញ ស្របពេលដែលបណ្ដាញសង្គមរបស់មិត្តជិតដិតនៅក្រៅវិស័យសិល្បៈ ក៏បានបង្ហាញឃ្លិបពេលទំនេររបស់ Bella លេងយ៉ាងសប្បាយរីករាយជាមួយក្មួយប្រុសតូចរបស់នាងដែរ។


ក្នុងនោះអ្នកគាំទ្រជាច្រើនបានចូលមកបញ្ចេញមតិលេងសើចថា តើអ្នកណានឹងវាយគ្នា? អង្គុយលេងជាមួយមិត្តភ័ក្តិខ្ញុំរវល់ ហាហា #BellaRani #Bella ខណៈហ្វេនមួយចំនួនធំបានចូលមកលើកទឹកចិត្តនាងតាមវិធីផ្សេងៗគ្នា។

សូមរម្លឹកថា ព័ត៌មាននិងឃ្លិបចាស់ៗរបស់ Bella ត្រូវអ្នកនិយមលេងអ៊ីនធឺណិតជីកកកាយ បន្ទាប់ពីក្រុមស្រីស្អាត៤រូបដែលមាន Mint Chalida, Margie Rasri និង Mew Nittha បានជជែកគ្នាក្នុងកម្មវិធី YouTube របស់តារាសម្ដែង Mai Davika រហូតផ្ទុះក្លាយជារឿងធំ ក្រោយមក Margie និយាយថា មិនចង់រួមការងារជាមួយបុគ្គលម្ដងទៀត ដែលនោះមហានបានចង្អុលទៅកាន់ Bella ចំៗតែម្ដង។ ជាងនេះទៅទៀត Mai Davika ក៏បានឡើកដែរថា មានកម្មវិធីមួយដែលត្រូវចូលរួមជាមួយតារាស្រីម្នាក់ តែនាងបែរធ្វើឲ្យយឺតយ៉ាវនិងបង្កឲ្យអ្នកផ្សេងទៀតរង់ចាំតែនាងទៀតផង។ ត្បិតថា Mai មិននិយាយចំឈ្មោះ តែអ្នកលេងអ៉ិនធើណេតបានបង្ហោះឃ្លិបចាស់ៗ ទើបដឹងថាតារាស្រីនោះគឺ Bella នេះហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុគ្គលមួយក្រុមទម្លាយចរិតពិតរបស់ Bella នៅពីក្រោយឆាកសម្ដែង
ចុចអាន៖Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន