ជីវិតកម្សាន្ដ
បុគ្គលមួយក្រុមទម្លាយចរិតពិតរបស់ Bella នៅពីក្រោយឆាកសម្ដែង
នាពេលថ្មីៗនេះតារាសម្ដែង Bella Ranee កំពុងក្លាយជាបុគ្គលពេញនិយមខ្លាំងទាក់ទងនឹងចរិតលក្ខណៈរបស់នាងដោយមានអ្នកលេងអ៊ិនធើណេតមួយចំនួនបានចោទនាងថា ជាមនុស្សយកមុខនិងធ្វើចរិតស្លូតៗឲ្យគេអាណិតពាសពេញប្រទេស។

លើសពីនេះអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានជីកកកាយនូវព្រឹត្តិការណ៍ពីអតីតកាល ដែលមានទាំងអ្នកខ្លះបានទាញ Mew Nittha និង Teaw nathaphon នៅឃ្លិបចាស់ៗមកបង្ហោះលើបណ្ដាញសង្គមដោយចោទ Bella ថា ជាប្រភេទមនុស្សយកមុខជ្រុល និងមិនចេះបែងចែកឲ្យមិត្តដ៏ទៃទៀតបានចេញមុខបង្ហាញទស្សនិកជនទេ។
យ៉ាងណាមិញ ដោយសារនិន្នាការនៃកេរ្តិ៍ឈ្មោះរបស់ Bella Ranee កាន់តែមានមនុស្សនិយាយមិនល្អ ទីបំផុតមនុស្សមួយក្រុមនៅពីក្រោយឆាកដែលធ្វើការជាមួយតារាស្រីរូបនេះទ្រាំលែងបាន ក៏ចេញមុខមកទម្លាយអត្តចរិតពិតថា នាងជាមនុស្សប្រភេទណាក្នុងសង្គមសិល្បៈថៃនេះ។
តាមរយៈការសរសេរអំពីទម្លាប់របស់ Bella មនុស្សមួយក្រុមក្រោយឆាកសម្ដែងនោះបានសរសេរយ៉ាងវែងអន្លាយថា “តើខ្ញុំត្រូវប្រាប់ប៉ុន្មានដង ដើម្បីមិនឲ្យវាយ Bale ? ខ្ញុំសូមបញ្ជាក់ថា គ្មានអ្នកណាល្អដូចនារីម្នាក់នេះទេ! ខ្ញុំស្រលាញ់គាត់មក១០ឆ្នាំហើយ គ្រប់គ្នានៅទីនេះចូលចិត្ត Bale ហើយធ្វើការជាមួយនាងដោយពេញចិត្ត។ និយាយដោយស្មោះត្រង់ ត្បិតថាពួកយើងជាក្រុមដែលបានធ្វើការជាមួយ Belle មកច្រើនក្ដី តែយ៉ាងណាពួកយើងជាមួយក្រុមការងារល្អដែលមាននាងរួមការងារជាមួយ នាងជាតួសម្តែងដែលធ្វើការជាមួយគ្នាមិនចេះត្អូញត្អែរថាហត់ នាងមានភាពភាពឆ្លាតវ៉ៃ នាងក៏ទទួលខុសត្រូវខ្ពស់ចំពោះការងារយ៉ាងខ្លាំងក្លាបំផុតផងដែរ”។

ទោះយ៉ាងណា មកទល់ពេលនេះឈ្មោះរបស់តារាស្រី Bella Ranee កំពុងក្លាយជាប្រធានបទក្ដៅៗក្នុងសង្គមសិល្បៈថៃ បើទោះបីជាមានអ្នកគាំទ្រខ្លះចេញមុខការពារថានាងជាមនុស្សបែបណាក្ដី។ ប៉ុន្តែឃ្លិបចាស់ៗកាលពីមុនរបស់នាង ត្រូវបានអ្នកលេងអ៉ីនធើណេតព្យាយាមជីកកកាយយកមកទម្លាយឲ្យមហាជនបានដឹងគ្រប់ៗគ្នា៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew
ចុចអាន៖អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត