ជីវិតកម្សាន្ដ
តារាសម្ដែងកូរ៉េ ១១ រូប ជាប់ឈ្មោះជាស្រីស្អាតជាងគេប្រចាំឆ្នាំ ២០២៣
គេហទំព័របោះឆ្នោតដ៏ពេញនិយម KingChoice ថ្មីៗនេះបានធ្វើការស្ទង់មតិរយៈពេលមួយខែសម្រាប់អ្នកគាំទ្រដើម្បីបោះឆ្នោតថា តើនរណាដែលពួកគេគិតថាជាតារាស្រីកូរ៉េស្អាតជាងគេក្នុងចំណោមបេក្ខភាពទាំង ៣៥នាក់។
ជាមួយនឹងការបោះឆ្នោតសរុបជាង ៨០០,០០០ លទ្ធផលស្ថិតនៅក្នុងនេះ គឺជាតារាស្រីកូរ៉េដ៏ស្រស់ស្អាតបំផុតទាំង ១១ប្រចាំឆ្នាំ ២០២៣ ដែលបានជ្រើសរើសដោយអ្នកគាំទ្រទូទាំងពិភពលោក។
១ Kim Jisoo

Kim Jisoo កើតនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ១៩៩៥ ហើយបានចាប់ផ្តើមអាជីពរបស់នាងនៅឆ្នាំ ២០១៦។ គម្រោងល្បីៗមួយចំនួនរបស់នាងរួមមាន The Producers (២០១៥) និង Snowdrop (២០២១-២២)។
២ Chae Soo Bin

Chae Soo Bin កើតនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ១៩៩៤ ហើយបានចាប់ផ្តើមអាជីពរបស់នាងក្នុងឆ្នាំ ២០១៤។ គម្រោងល្បីៗមួយចំនួនរបស់នាងរួមមាន Love in the Moonlight (២០១៦), The Rebel (២០១៧), A Piece of Your Mind (២០២០), Rookie Cops (២០២២) និង The Fabulous (២០២២)។
៣ Kim So Hyun

Kim So Hyun កើតនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៩៩ ហើយបានចាប់ផ្តើមអាជីពរបស់នាងក្នុងឆ្នាំ ២០០៦។ គម្រោងល្បីៗមួយចំនួនរបស់នាងរួមមាន Moon Embracing the Sun (២០១២), Missing You (២០១៣), Pure Love (២០១៦) និង River Where the Moon Rises (២០២១) ។
៤ Kim Ji Won

Kim Ji Won កើតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ១៩៩២ ហើយបានចាប់ផ្តើមអាជីពរបស់នាងក្នុងឆ្នាំ ២០១០។ គម្រោងល្បីៗមួយចំនួនរបស់នាងរួមមាន The Heirs (២០១៣), Descendants of the Sun (២០១៦), Lovestruck in the City (២០២០-២០២១) និងMy Liberation Notes (២០២២)។
៥ Bae Suzy

Bae Suzy កើតនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៩៤ ហើយបានចាប់ផ្តើមអាជីពរបស់នាងក្នុងឆ្នាំ ២០១០។ គម្រោងល្បីៗមួយចំនួនរបស់នាងរួមមាន Dream High (២០១១), while You Were Sleeping (២០១៧), Vagabond (2២០១៩), Start-Up (២០២០)។ ), និង Anna (២០២២) ។
៦ Han Hyo Joo

Han Hyo Joo កើតនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ១៩៨៧ ហើយចាប់ផ្តើមអាជីពរបស់នាងក្នុងឆ្នាំ ២០០៣។ គម្រោងល្បីៗមួយចំនួនរបស់នាងរួមមាន Cold Eyes (២០១៣), Love 911 (២០១២), The Beauty Inside (២០១៥) និង The Pirates: The Last Royal Treasure (២០២២)។
៧ Kim Yoo Jung

Kim Yoo Jung កើតនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ១៩៩៩ ហើយបានចាប់ផ្តើមអាជីពរបស់នាងក្នុងឆ្នាំ ២០០៣។ គម្រោងល្បីៗមួយចំនួនរបស់នាងរួមមាន Love in the Moonlight (2016), Because I Love You (២០១៧), Backstreet Rookie (២០២០), The 8th Night (ឆ្នាំ ២០២១) Lovers of the Red Sky (ឆ្នាំ ២០២១) និង20th Century Girl (ឆ្នាំ ២០២២)។
៨ IU

IU កើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៩៣ ហើយបានចាប់ផ្ដើមអាជីពរបស់នាងក្នុងឆ្នាំ ២០០៨។ គម្រោងល្បីៗមួយចំនួនរបស់នាងរួមមាន The Producers (២០១៥), Moon Lovers: Scarlet Heart Ryeo (២០១៦) និង Hotel del Luna (២០១៩)។
៩ Kim Go Eun

Kim Go Eun កើតនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ ១៩៩១ ហើយបានចាប់ផ្តើមអាជីពរបស់នាងក្នុងឆ្នាំ ២០១២។ គម្រោងល្បីៗមួយចំនួនរបស់នាងរួមមាន Cheese in the Trap (២០១៦), Guardian: The Lonely and Great God (២០១៦), The King: Eternal Monarch (២០២០), Yumi’s Cells (២០២១) និង Little Women (២០២២)។
១០ Park Ji Yeon

Park Ji Yeon កើតនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ១៩៩៣ ហើយចាប់ផ្ដើមអាជីពនៅឆ្នាំ ២០០៧។ គម្រោងល្បីៗមួយចំនួនរបស់នាងរួមមាន Soul (២០០៩), Master of Study (២០១០), Dream High 2 (២០១២) និង Triangle (២០១៤។ )
១១ Lee Se Young

Lee Se Young កើតនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៩៩២ ហើយបានចាប់ផ្តើមអាជីពរបស់នាងក្នុងឆ្នាំ ១៩៩៧។ គម្រោងល្បីៗមួយចំនួនរបស់នាងរួមមាន A Korean Odyssey (២០១៧-២០១៨), The Crown Clown (២០១៩), Doctor John (២០១៩), The Red Sleeve (២០២១) និង The Law Cafe (២០២២)។
តើមិត្តអ្នកអានរបស់កម្ពុជាថ្មីគិតថាតារាស្រីរូបណាមានសម្រស់ស្រស់ស្អាតជាងគេប្រចាំឆ្នាំ២០២៣?
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?