ជីវិតកម្សាន្ដ
តារា K-pop ៧ រូប ធ្លាប់រងការគំរាមសម្លាប់ពីជនអនាមិក
តារា K-popល្បីៗត្រូវបានមនុស្សគ្រប់គ្នាស្រលាញ់ចូលចិត្ត ប៉ុន្តែពួកគេក៏ជាជនរងគ្រោះនៃក្រុមមនុស្សដែលស្អប់និងមិនចូលចិត្ត ខណៈក្រុមទាំងនោះបានផ្ញើការគំរាមកំហែងដល់ជីវិតដ៏គួរឱ្យភ័យខ្លាចដូចដែលពួកគេធ្វើដាក់តារា ហើយអាចកើតឡើងជារៀងរាល់ថ្ងៃថែមទៀត។
ខាងក្រោមនេះ គឺជាតារា K-pop ទាំង ៧ រូបធ្លាប់ទទួលរងការគំរាមសម្លាប់នៃក្រុមមនុស្សដែលស្អប់និងមិនចូលចិត្ត៖
១. ក្រុមចម្រៀងនារី Apink

ក្រុមចម្រៀង Apink ត្រូវបានគេគំរាមដោយការហៅទូរសព្ទថា គ្រឿងផ្ទុះត្រូវបានគេដាក់នៅគោលដៅរបស់ពួកគេ។ ដោយសារតែការគំរាមកំហែងទាំងនេះ ព្រឹត្តិការណ៍ជួបអ្នកគាំទ្ររបស់ Apink ព្រឹត្តិការណ៍នៃសាកលវិទ្យាល័យ Dongguk របស់ Naeun និងសន្និសីទកាសែតរឿងរបស់ Eunji ក៏ត្រូវបានលុបចោល។ ជាមួយគ្នានេះជនសង្ស័យជាបុរសមានអាយុ ៣០ ឆ្នាំ មានទីលំនៅប្រទេស កាណាដា ។
២. Eunha សមាជិក GFRIEND

ក្នុងអំឡុងពេលផ្សាយផ្ទាល់ មានអ្នកទស្សនាម្នាក់ដែលត្រូវបានគេសង្ស័យថាជាជនជាតិបរទេសបានសរសេរការអត្ថាធិប្បាយដ៏គួរឱ្យភ័យខ្លាចដោយគំរាមសម្លាប់ Eunha ដោយបានប្រើប្រាស់គណនីឈ្មោះ Yura Kireev បានសរសេរថា “eunha die in japan …kill you in Japan”។ ជាពិសេសពួកគេពួកគេថែមទាំងបានបង្ហោះរូបភាពកាំបិត កាំភ្លើង ជាមួយរូបថតរបស់ Eunha យ៉ាងសាហាវនៅលើ គណនី Instagram របស់ពួកគេ ដែលឥឡូវនេះត្រូវបានលុបចេញ។
៣. Yunho សមាជិក TVXQ

ត្រលប់ទៅឆ្នាំ ២០០៦ សមាជិក Yunho នៃក្រុម TVXQ បានផឹកអ្វីដែលគាត់គិតថាជាទឹកក្រូចដែលមកពីបុគ្គលិកម្នាក់ ប៉ុន្តែវាបានប្រែក្លាយថា ភេសជ្ជៈនេះមានផ្ទុកនូវសារធាតុពុលដែលបណ្តាលឱ្យ Yunho ក្អួត និងក្អកមានឈាមមុនពេលដួលសន្លប់។ ដោយសារតែឧបទ្ទវហេតុនេះ Yunho មានការប្រុងប្រយ័ត្នបន្ថែមទៀតជុំវិញមនុស្សផ្សេងទៀត ។
៤. ក្រុមចម្រៀង2PM

ក្រុមចម្រៀង2PM ភ័យខ្លាចពេលឃើញអំណោយក្រុមមនុស្សដែលស្អប់និងមិនចូលចិត្តពីពួកគេបានទទួលភួងផ្កាដែលតំណាងឱ្យមរណភាពនៅប្រទេសកូរ៉េ។ ជាសំណាងសមាជិកទាំងអស់ មិនមានអ្នកណារបួសឫគ្រោះថ្នាក់អ្វីទេ បន្ទាប់ពីទទួលបានផ្កានេះ ។
៥.ក្រុមចម្រៀង BIGBANG

ក្រុមចម្រៀង BIGBANG និង EXO ធ្លាប់ត្រលប់មកវិញក្នុងពេលដំណាលគ្នាដែលធ្វើឱ្យ Fandom ទាំងពីរផ្ទុះជម្លោះដាក់គ្នា។ បន្ទាប់មកVIPs ចាប់ផ្តើមភ័យស្លន់ស្លោ ក្រោយឮក្រុមអ្នកគាំទ្រ EXO-L ម្នាក់គំរាមបំផ្ទុះការប្រគុំតន្ត្រីមួយរបស់ BIGBANG នាពេលខាងមុខ។ ជាសំណាងល្អក្រុមអ្នកគាំទ្រ EXO-L បានសុំទោសចំពោះការគំរាមកំហែងភ្លាមៗ។
៦. Taeyeon មេក្រុម Girls’ Generation

ក្នុងអំឡុងពេលនៃការប្រគុំតន្ត្រីមួយរបស់ពួកគេ ខណៈពេលដែលក្រុម Girls’ Generation កំពុងសម្តែង បុរសវ័យកណ្តាលម្នាក់បានឡើងលើឆាកហើយទាញ Taeyeon ចេញ។ ភ្លាមៗនោះ Sunny បានដើរតាមបុរសនោះ ហើយជាសំណាងល្អ គាត់ត្រូវបានសន្តិសុខបញ្ឈប់មុនពេលចុះពីលើឆាក។
៧. តារារ៉េប Jay Park

នៅពេលដែល Jay Park កំពុងចាកចេញពីក្រុម 2PM ខណៈនៅពេលដែលលោកសន្យាថានឹងបញ្ឈប់សកម្មភាពទាំងអស់ បានធ្វើឲ្យអ្នកគាំទ្រខឹងសម្បារ។ ជាលទ្ធផលអ្នកគាំទ្រជាច្រើនបាន ចុះហត្ថលេខាដែលអំពាវនាវឱ្យធ្វើអត្តឃាត Jay Park ហើយបានហត្ថលេខាប្រហែល ៣០០០ ប៉ុន្តែក្រោយមកត្រូវបានលុបចោលវិញ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ទីភ្នាក់ងារពន្យល់មូលហេតុដែល Kim Tae Hee រងការចោទប្រកាន់ ពីបទបង់ពន្ធរាប់លាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


