កីឡា
ទោះវិបត្តិកូវីដ-១៩ យាយី ប៉ុន្តែ ចាន់ រតនា មានរឿងល្អៗបំផុតចំនួន៣នៅឆ្នាំ២០២០
អ្នកលេងគុនចម្រុះលំដាប់លេខ១នៅកម្ពុជា ចាន់ រតនា កំពុងផ្ដោតអារម្មណ៍ឡើងវិញដើម្បីទទួលជ័យជម្នះជូនអ្នកគាំទ្រនៅសង្វៀន ONE Championship នាឆ្នាំ២០២១ បន្ទាប់ពីរងបរាជ័យកាលខែ ធ្នូ ទល់នឹងកីឡាករចិន Xie Wei។ តាំងពីខែមីនា ឆ្នាំ២០២០មក កូវីដ-១៩ បានវាយលុកចូលប្រទេសកម្ពុជា ដែលនាំឲ្យសកម្មភាពហ្វឹកហាត់ និងការប្រកួតមួយចំនួនត្រូវអាក់ខាន។ បែបណាក្ដី រតនា បានជួបរឿងល្អធំៗចំនួន ៣ កាលឆ្នាំចាស់កន្លងទៅ។

១.ទទួលតំណែងជាទូតសុច្ឆន្ទៈ នៃក្រុមហ៊ុនសែលកាតដ្បិតកូវីដ-១៩ ធ្វើឲ្យការងារមួយចំនួនត្រូវអាក់ខាន និងការហ្វឹកហាត់ជួបការលំបាក ប៉ុន្តែ ជាសំណាងល្អ ចាន់ រតនា ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈនៃក្រុមហ៊ុនសែលកាតក្នុងកិច្ចសន្យាពីរឆ្នាំ កាលខែ សីហា ឆ្នាំ ២០១៨។ សែលកាតជាដៃគូសហការជាមួយ ONE Championship ដើម្បីផ្សព្វផ្សាយគុនខ្មែរឲ្យកាន់តែទូលំទូលាយថែមទៀតទៅលើឆាកអន្តរជាតិ។ តារាគុនខ្មែរ និងគុនចម្រុះរូបនេះ បានចេញសកម្មភាពថតស្ពត និងផ្សព្វផ្សាយក្បាច់គុនខ្មែរជាបន្តបន្ទាប់រហូតដល់ពេលបច្ចុប្បន្ន។
២. មានឈ្មោះទៅប្រកួតនៅសង្វៀន ONE
បន្ទាប់ពីផ្អាកតាំងពីខែ កុម្ភៈ សង្វៀនលំដាប់ពិភពលោកក៏ចាប់ផ្ដើមឡើងវិញនៅចុង កក្កដា ឆ្នាំ ២០២០ ឯប្រទេសថៃ។ រតនា ស្ថិតក្នុងចំណោមអត្តពលិកកម្ពុជា៣រូបផ្សេងទៀតដែលបានឡើងសង្វៀន ONE ពេលសង្វៀនដំណើរការឡើងវិញ។ សុខ ធី បើកមុខឡើងសង្វៀនអន្តរជាតិមុនគេនៅប្រទេសថៃ ហើយក្រោយមក នៅ ស្រីពៅ ចេញទៅប្រកួតនៅសិង្ហបុរីកាលខែតុលា។ យ៉ាងណាលទ្ធផលមិនសមប្រកបទេពេល រតនា ប៉ះកីឡាករចិន Xie Wei ក្នុងទម្ងន់ Flyweight នៅព្រឹត្តិការណ៍ ONE: COLLISION COURSE នាថ្ងៃទី១៨ ខែ ធ្នូ នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។ បន្ទាប់ពីចាញ់ដោយសន្លប់នៅទឹកទី៣ រតនា កំពុងតាំងចិត្តជាតិថ្មីដើម្បីសាងជ័យជម្នះជូនកម្ពុជាវិញនៅប្រកួតបន្ទាប់។

៣. ការគាំទ្រផុសផុល
ទោះចាញ់ Xie Wei នៅទឹកទី៣ ប៉ុន្តែ ទឹកទី២ ចាន់ រតនា មានប្រៀបលើកីឡាករចិនរួចទៅហើយ។ ការធ្វេសប្រហែសបន្តិចនាំឲ្យ រតនា បាត់បង់ឱកាសឈ្នះ ៤ លើកជាប់គ្នានៅសង្វៀន ONE។ យ៉ាងណាក្ដី រតនា ពិតជាមានប្រជាប្រិយភាពខ្លាំងជាពិសេសការផ្សាយផ្ទាល់តាមផេក ONE Championship មានអ្នកទស្សនាផ្ទាល់រហូតជាង៥ម៉ឺននាក់ឯណោះ (Live)។ ទោះជួបប្រទះលទ្ធផលបរាជ័យលើកដំបូងក្នុងរយៈពីរឆ្នាំ រតនា នៅតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនរាប់ម៉ឺននាក់នៅក្នុងស្រុក ហើយមានសប្បុរសជនជាច្រើនបានផ្ដល់ថវិកាលើកទឹកចិត្តទៀតផង។ វាជាកម្លាំងចិត្តមិនអាចខ្វះបាន និងជារឿងល្អបំផុតមួយក្នុងការលើកទឹកចិត្តដល់ រតនា ឲ្យពុះពារ និងប្រឹងប្រែងសម្រាប់ឈានទៅទទួលជ័យជម្នះនៅឆ្នាំ២០២១ នេះ៕

សូមចុចអាន ៖ Ramazanov ឡើងការពារខ្សែក្រវាត់ទល់ Capitan ខណៈ Aoki ប៉ះ Nakashima នៅ ONE: UNBREAKABLE
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


