ព័ត៌មានជាតិ
ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ឧបត្ថម្ភដំណើរកម្សាន្ដរយៈពេល៣ថ្ងៃដល់លោកគ្រូ អ្នកគ្រូ ក្នុងខេត្តស្វាយរៀង នាឱកាសទិវានារីអន្តរជាតិ ៨មីនា
លោកគ្រូ អ្នកគ្រូ ចំនួន៥សាលា ក្នុងខេត្តស្វាយរៀង បានទទួលការឧបត្ថម្ភពីឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា សម្រាប់ដំណើរកម្សាន្តទៅកាន់ខេត្តចំនួន២ រយៈពេល៣ថ្ងៃ ក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ ឆ្នាំ២០២៣ នេះ។

ដំណើរកម្សាន្ដនេះបានបែងចែកជាពីរក្រុមគឺ លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាស្វាយតាភ្ល សាលាបឋមសិក្សាស្វាយតឿ និងសាលាមត្តេយ្យធនធានកុមារថ្មី បានទៅកម្សាន្តនៅខេត្តព្រះសីហនុ និងមួយក្រុមទៀតលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាព្រះទន្លេ និងសាលាបឋមសិក្សា ៧មករា បានទៅកម្សាន្តនៅខេត្តសៀមរាប។

ក្នុងដំណើរកម្សាន្ដនាឳកាសទិវានារីអន្តរជាតិ ៨មីនា លោកគ្រូ អ្នកគ្រូ ពិតជាមានភាពសប្បាយរីករាយ និងថ្លែងអំណរអរគុណចំពោះឯកឧត្ដម និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះពួកគាត់ និងបានផ្ដល់ឱកាសឱ្យពួកគាត់បានដើរលេងកម្សាន្តទៅកាន់ខេត្តទេសចរណ៍ដ៏មានសក្ដានុពលរបស់ប្រទេសកម្ពុជា នាឱកាសដ៏វិសេសវិសាលនេះ៕








-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


