នយោបាយ
សកម្មជនអតីតបក្សសង្គ្រោះជាតិ នៅកម្ពុជាក្រោម ១៦នាក់ បានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា
សកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន ១៦នាក់ ដែលជាខ្មែរកម្ពុជាក្រោម បានសម្រេចចិត្តចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា។ សកម្មជនទាំងនោះ បញ្ជាក់ថា ការសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលជាទីពឹងរបស់ប្រជាជន ក្នុងការដឹកនាំកម្ពុជាឲ្យមានការរីកចម្រើន។

បើតាមលោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម គឺនៅមានប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅកម្ពុជាក្រោមប្រមាណជាង ១០០នាក់ថែមទៀត ក៏គ្រោងនឹងដាក់ពាក្យស្នើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នាពេលខាងមុខនេះដែរ។ លោក សឿង សុធានី បានបញ្ជាក់ថា អ្នកទាំងនោះ គឺសុទ្ធសឹងជាខ្មែរកម្ពុជាក្រោមដែលជាអតីតសកម្មជន និងជាអ្នកគាំទ្រដ៏សកម្មរបស់អតីតគណបក្សសង្គ្រោះជាតិ នាពេលកន្លងមក។
លោកប្ សឿង សុធានី លើកឡើងថា ការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺដោយសារមានការជឿជាក់លើគណបក្សប្រជាជនកម្ពុជា ជាពិសេសមើលឃើញការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រកបដោយមគ្គុទេសក៍ និងបាននាំនាវាកម្ពុជាដល់ត្រើយសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការរីកចម្រើនលើគ្រប់វិស័យទាំងអស់។

តំណាងសកម្មជនទាំង ១៦រូប ក៏បានប្រកាសអំពាវនាវដល់អ្នកគាំទ្រ ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយចំនួនដែលធ្លាប់គាំទ្រអតីតបក្សសង្គ្រោះជាតិ ងាកមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដើម្បីចូលរួមជាកម្លាំងខ្មែរតែមួយ សំដៅធានាការអភិវឌ្ឍប្រទេសកម្ពុជាកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕


ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?