សន្តិសុខសង្គម
ក្រុមហ៊ុនល្បែងឆ្នោតឡូតូ បានដំណើរការឡើងវិញ បន្ទាប់ពីបិទមួយរយៈខ្លី
បើទោះជារាជរដ្ឋាភិបាលហាមឃាត់មិនឲ្យមានល្បែងស៉ីសង ហើយល្បែងស៊ីសងមិនស្របច្បាប់តម្រូវឲ្យក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណអនុញ្ញាតិមានទីតាំងត្រឹមត្រូវ ហាមឃាត់មិនអនុញ្ញាតិឲ្យដាក់តាមហាងការហ្វេ ឬទីសាធារណៈយ៉ាងណាក៏ដោយ ក៏ប៉ុន្តែនៅខេត្តរតនគិរី តាមហាងកាហ្វេស្ទើរគ្រប់ទីកន្លែង និងផ្សារក្នុងក្រុងបានលុង ក៏គេមិនលើកលែងដែរ ត្រូវបានក្រុមហ៊ុនល្បែង ចំនួនបីក្រុមហ៊ុន ដាក់ពង្រាយជិតក្លាយជាក្រុងល្បែង បន្ទាប់ពីមានការអនុញ្ញាតិពីអាជ្ញាធរក្នុងមូលដ្ឋាន។

កាលពីរសៀលថ្ងៃទី៦ និងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងអាជ្ញាធរក្រុងបានលុង ចុះស្រង់ទិន្នន័យទីតាំងល្បែងស៊ីសង ដែលដាក់ទូរទស្សន៍ លេងល្បែងឆ្នោតឡូតូ ដែលគេហៅថា ល្បែងផ្សងសំណាង ទាំងបីក្រុមហ៊ុននោះគឺ ទី១.លាភមហាសម្បត្តិឡូតូ ; ទី២.អេស៊ាន ឡូតូឡូតធើរី ; ទី៣.អេវើរី ប្រាយរឹច ត្រេឌីងខមភេនី អីលធីឌី។ ដែលត្រូវអាជ្ញាធរខេត្ត ក្រុង អនុញ្ញាតិឲ្យលេងទាំង៤សង្កាត់ ក្នុងក្រុងបានលុង។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីចុះស្រង់ទិន្នន័យ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣មក នៅទូទាំងសង្កាត់យក្យឡោមមានចំនួន៥ទីតាំង។ ចំណែកសង្កាត់ឡាបានសៀក ចុះមួយថ្ងៃ គឺថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ស្រង់បានភូមិជ័យជំនះ មានចំនួន១៩ទីតាំង រីឯទីតាំងមួយចំនួនទៀត ដឹងថាសមត្ថកិច្ចចុះបានបិតទីតាំងមិនធ្វើសកម្មភាពទេ។

គួរបញ្ជាក់ថា ក្រុងបានលុង ខេត្តរតនគិរី មាន៤សង្កាត់ គឺសង្កាត់យក្យឡោម សង្កាត់ឡាបានសៀក សង្កាត់បឹងកន្សែង និងសង្កាត់កាចាញ។ ហើយការចុះស្រង់ទិន្នន័យនេះ ត្រូវបានបញ្ជាបេសកកម្មពីលោក ធូ ឃឿ អភិបាលក្រុងបានលុង ដឹកនាំកម្លាំងចុះដោយលោកស្រី សៅ បុប្ផា។ បេសកកម្មនេះនិងបន្តធ្វើរហូតគ្រប់ទាំង ៤សង្កាត់ផងដែរ៕
អត្ថបទ៖ វុទ្ធឦសាន






-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


