សេដ្ឋកិច្ច
លោក ថោង ខុន៖ ការតាំង និងលក់ផលិតផលខ្មែរក្នុងពិព័រណ៍បុណ្យទន្លេ គឺជាការនាំចេញនៅនឹងកន្លែង
ផលិតផលខ្មែរជាង៥០០មុខ ត្រូវបានដាក់តាំងបង្ហាញ និងលក់ក្នុងឱកាសបុណ្យទន្លេនៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី ០៨-១០ ខែមីនា ឆ្នាំ ២០២៣។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានលើកឡើងថា ការរៀបចំពិព័រណ៍ផលិតផលនេះ គឺជាការនាំចេញនៅនឹងកន្លែង និងជួយលើកស្ទួយផលិតផលក្នុងស្រុក សម្រាប់ប្រជាកសិករខ្មែរ។ លោកឡើងថា ការនាំចេញនៅនឹងកន្លែង សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍។

លើសពីនេះទៀត លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ទេសចរណ៍នេះ គឺមានការតាំងពិព័រណ៍សមិទ្ធិផល មហោស្រពម្ហូបអាហារ ភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម ផលិតផលរបស់សហគមន៍ ដែលមានស្ដង់សរុបចំនួន៣០០ស្តង់។
លោក ថោង ខុន គាំទ្រចំពោះការចូលរួមតាំងពិព័រណ៍ផលិតផលខ្មែរក្នុងស្រុកនៅក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ដូចជា ពិព័រណ៍ទេសចរណ៍ ពិធីបុណ្យធំៗមានបុណ្យទន្លេ បុណ្យសមុទ្រជាដើម ដើម្បីបង្ហាញដល់ភ្នែកអ្នកទេសចរ នូវសមិទ្ធិផលផ្សេងៗ ដែលជាការផលិតដោយដៃកូនខ្មែរ។




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


